ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អង្គការសុខុមាលភាពសត្វពិភពលោក គាំទ្រខេត្តសៀមរាប ក្លាយជាខេត្តដំបូងគេហាមឃាត់ការបរិភោគសាច់សត្វឆ្កែ

អង្គការសុខុមាលភាពសត្វពិភពលោក គាំទ្រខេត្តសៀមរាប ក្លាយជាខេត្តដំបូងគេហាមឃាត់ការបរិភោគសាច់សត្វឆ្កែ

(ភ្នំពេញ)៖ ឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ស្តីពីហាមឃាត់ការធ្វើការអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) អង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់សាច់សត្វឆ្កែរបស់ខេត្តសៀមរាប ដោយរំពឹងថាខេត្តមួយនេះ នឹងក្លាយជាខេត្តគំរូមួយ សម្រាប់ខេត្តផ្សេងៗទៀត ក្នុងការហាមឃាត់ការជួញដូរសាច់សត្វសុនកនេះ។

អង្គការ FOUR PAWSនេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ តាមរយៈការតស៊ូមតិ ដើម្បីហាមឃាត់ការជួញដូរសាច់សត្វឆ្កែ ដោយសារតែហានិភ័យសុខភាពសាធារណៈ ដែលភាគច្រើនបណ្ដាលមកពីជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺដែលឆ្លងមកសត្វ។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថា នៅអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា សេចក្តីសំរេចរបស់រដ្ឋាភិបាលខេត្តសៀមរាប ក្នុងការហាមឃាត់ការលួច ការធ្វើពាណិជ្ជកម្ម និងការសម្លាប់សត្វឆ្កែ គឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់សុខុមាលភាពសត្វនៅក្នុងប្រទេស និងឆ្លុះបញ្ចាំងពីអារម្មណ៍បច្ចុប្បន្នរបស់ប្រជាជនខ្មែរ។

លោកស្រីសង្ឃឹមថា ខេត្ដសៀមរាបនឹងធ្វើជាគំរូមួយ សម្រាប់ខេត្តផ្សេងៗទៀត ក្នុងការធ្វើតាមដើម្បីការពារជីវិតសត្វឆ្កែរាប់លានក្បាល ខណៈក្នុងអំឡុងពេលនៃការស៊ើបអង្កេត បានរកឃើញថា មានភោជនីយដ្ឋានមួយចំនួនក្នុងខេត្តសៀមរាប មានលក់សាច់សត្វឆ្កែនេះផងដែរ។

យោងតាមការស្រាវជ្រាវរបស់ អង្គការ FOUR PAWS សត្វឆ្កែនៅរស់មានតម្លៃចាប់យកពី២ ទៅ ៣ដុល្លារ ក្នុង១គីឡូក្រាម ខណៈសាច់ឆៅ ១គីឡូត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៤ដុល្លារ។ អ្នកបរិភោគភាគច្រើនជាបុរស ដែលមានទំនោរក្នុងការបរិភោគសាច់ឆ្កែ ជាអាហារសម្រន់ជាមួយមិត្តភក្តិអមដោយគ្រឿងស្រវឹង។ ស្ត្រីដែលបរិភោគសាច់ឆ្កែផ្ទុយទៅវិញ មានទំនោរញ៉ាំសាច់ឆ្កែនៅផ្ទះ និងដោយសារតែគេជឿថា ជាថ្នាំព្យាបាលជំងឺ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |