ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឆមាសទី១អ្នកស្លាប់និងរបួសដោយសារអគ្គិភ័យជាង៥០នាក់ ខណៈផ្ទះនិងតូបឆេះជិត៥០០ខ្នង/តូប

ឆមាសទី១អ្នកស្លាប់និងរបួសដោយសារអគ្គិភ័យជាង៥០នាក់ ខណៈផ្ទះនិងតូបឆេះជិត៥០០ខ្នង/តូប

ភ្នំពេញ៖ មនុស្សយ៉ាងតិចចំនួន ១២នាក់បានស្លាប់ និង៤១នាក់ បានរងរបួសដោយសារអគ្គិភ័យ ខណៈផ្ទះ និងតូបរបស់ប្រជាពលរដ្ឋចំនួន ៤៨៦ខ្នង/តូប បានឆាបឆេះទាំងស្រុង ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០២២នេះ។

នេះបើតាមការឱ្យដឹងពីឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយទទួលវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍TIGER ដើម្បីស៊ើបអង្កេតករណីអគ្គិភ័យ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ​ឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២២នេះមានករណីអគ្គិភ័យចំនួន ៣៧២លើក បាន​បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២នាក់ រងរបួសចំនួន៤១នាក់​ ផ្ទះនិងតូបជិត៥០០ខ្នង និងតូប។

តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននេះដែរ ឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនជនរួមជាតិឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ចំពោះអគ្គិភ័យនេះ ជាពិសេសប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី និងភ្លើងហ្គាស៍ ធូប ទៀនជាដើម។

ដោយឡែកឧបករណ៍ទំនើប​ TIGER ដែលនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ ​និងសង្រ្គោះ ទទួល​បានពីសប្បុរសជននេះ​ ត្រូវបានឧត្តមសេនីយ៍ឯក នេត វន្ថា បញ្ជាក់ថា នឹងផ្តល់ផល​ប្រយោជន៍​បាន​ច្រើនអំពីមូលហេតុនៃការកើត​ករណីអគ្គិភ័យ ខណៈឧបករណ៍នេះ​គឺ​ទើប​តែមានជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា​យើងនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |