ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ចិនច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនចង់កាន់កាប់ឋានព្រះច័ន្ទ

ចិនច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនចង់កាន់កាប់ឋានព្រះច័ន្ទ

(ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចិនបានចេញមុខច្រានចោលពាក្យចោទប្រកាន់ ពីសំណាក់ប្រធានទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) ដែលថាចិនចង់គ្រប់គ្រងកាន់កាប់ឋានព្រះច័ន្ទ នៅក្នុងផ្នែកនៃមហិច្ឆតាកម្មវិធីយោធាមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយ កាសែតអាល្លឺម៉ង់ ប៊ីល (Bild) ដែលចេញផ្សាយកាលពីចុងសប្តាហ៍មុន ប្រធានទីភ្នាក់ងារអវកាស ណាសា លោក បៀល នេលសុន (Bill Nelson) បានព្រមានយ៉ាងដូច្នេះថា «យើងត្រូវតែមានការព្រួយបារម្ភឱ្យបានខ្លាំងថា ចិនកំពុងចុះចតនៅលើឋានព្រះច័ន្ទ ហើយនឹងនិយាយថា ឥឡូវនេះវាគឺជារបស់យើង, អ្នកឯងកុំចង់ចូលមកឱ្យសោះ»។ ប្រមុខ NASA រូបនេះ ថែមទាំងបន្តចោទប្រកាន់ថា កម្មវិធីអវកាសរបស់ប្រទេសចិន គឺជាកម្មវិធីលក្ខណៈយោធា ហើយចិនបានលួចគំនិតនិងបច្ចេកវិទ្យាជាច្រើន ពីអ្នកដទៃ។

ឆ្លើយតបនឹងពាក្យចោទប្រកាន់ខាងលើរបស់លោក Nelson អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានលើកឡើងយ៉ាងដូច្នេះថា «នេះមិនមែនជាលើកទីមួយឡើយ ដែលប្រមុខទីភ្នាក់ងារអវកាស NASA មិនខ្វល់ពីការពិត ហើយនិយាយស្តី ដោយគ្មានការទទួលខុសត្រូវអំពីប្រទេសចិន។ ភាគីអាមេរិកតែងតែបង្កើតយុទ្ធនាការលាបពណ៌ប្រឆាំង កិច្ចប្រឹងប្រែងរុករកទីអវកាស ដែលមានលក្ខណៈទូទៅធម្មតា និងសមហេតុសមផលរបស់ចិន ហើយចិនជំទាស់ដាច់ខាត ចំពោះពាក្យសម្តីដែលគ្មានការទទួលខុសត្រូវបែបនេះ»

ជាចុងក្រោយលោក Zhao បានគូសបញ្ជាក់ថា ប្រទេសចិនតែងតែលើកកម្ពស់ ការកសាងអនាគតរួម សម្រាប់មនុស្សជាតិនៅក្នុងទីអវកាស ហើយប្រឆាំងជានិច្ចចំពោះការដាក់ពង្រាយ ឬរត់ប្រណាំងសព្វាវុធក្នុងទម្រង់ណាមួយ នៅក្នុងលំហអវកាស៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |