ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុមការងារចុះជួយភូមិមេសរប្រចាន់លើនិងប្រជាពលរដ្ឋផ្តូចផ្ដើមបុណ្យផ្ការស្មីសាមគ្គីប្រមូលបច្ច័យបង្ហើយផ្លូវបេតុង៤០០ម៉ែត្រ

ព្រៃវែង៖កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមរយៈគណនីPage របស់លោកបណ្ឌិត តេង ប៊ុនថុនជាអនុប្រធានក្រុមការងារចុះជួយឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ ឯកឧត្តម នាយឧត្តមសេនីយ៍  មៀច  សុផាន់ណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមេសរប្រចាន់ផ្ដូចផ្ដើមបុណ្យផ្ការស្មីសាមគ្គីប្រមូលបច្ច័យបង្ហើយផ្លូវបេតុង៤០០ម៉ែត្រដែលមានប្រវែងសរុប១៣០០ម៉ែត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។

គណនីPage លោកបណ្ឌិត តេង ប៊ុនថុនបានឲ្យដឹងទៀតថា៖ផ្លូវបេតុងដែលបានចាក់រួចរាល់បាន៩០០ម៉ែត្រ ហើយនៅខ្វះតែ៤០០ម៉ែត្រទៀត ចំណែកបុណ្យផ្ការស្មីសាមគ្គីនេះអ្នកផ្ដើមបុណ្យរួមមាន៖

១,ឯកឧត្តម មៀច សុផាន់ណា និងលោកជំទាវ

២,លោកជំទាវ វី សាឌី និងឯកឧត្តម

៣,ឯកឧត្តម តាន់ សុខវិជ្ជា និងលោកជំទាវ

៤,លោកបណ្ឌិត តេង ប៊ុនថុន និងអ្នកស្រី។

សូមជម្រាបជូនថា៖ការផ្ដូចផ្ដើមធ្វើបុណ្យផ្ការស្មីសាមគ្គីនេះធ្វើឡើងដោយមានការសាមគ្គីរវាងកម្លាំងជាបី៖ទី១,អ្នកភូមិ ចេញកំលាំងពលកម្មក្នុងការកសាង និង ម្ហូបអាហារទទួលទានទាំងអស់គ្នា រួមទាំងកំលាំងកាយ  ចិត្តរបស់  ប្រជាជនភូមិ។ ទី២,ក្រុមការងារ ដឹកនាំយុទ្ធសាស្រ្តគៀគងរកជំនួយទាំងស្មារតី កំលាំង និង សំភារៈ ។ល។ និងទី៣, សប្បុរជនជួយចេញជាស៊ីម៉ង់ និង ដែក  ដើម្បីប្រជាជនភូមិមានលទ្ធភាពបាន សាងសង់ផ្លូវបេតុងសាមគ្គី១៣០០ម៉ែត្រនេះ។

សូមបញ្ជាក់ថា៖បុណ្យផ្ការស្មីសាមគ្គីធ្វើឡើងនៅទីតាំង វត្តមេសរប្រចាន់លើតែម្ដងក្នុងគោលបំណងដើម្បីកសាងផ្លូវបេតុងបង្ហើយមានប្រវែង៤០០ម៉ែត្រ ដោយបេតុង១ម៉ែត្រតម្លៃ៧៥$ (1m x 5m) និង១ម៉ែត្រការ៉េតម្លៃ១៥$។

គួររំលឹកថា៖ការអភិវឌ្ឍភូមិមេសរប្រចាន់លើកន្លងក្រោមការចង្អុលបង្ហាញនិងដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍  មៀច  សុផាន់ណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមេសរប្រចាន់បានចាត់តាំងលោកបណ្ឌិត តេង ប៊ុនថុន អនុប្រធានក្រុមការងារចុះជួយឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ លោកបានដឹកនាំក្រុមការងារទាំងអស់ ត្រឹមតែរយៈពេល១ឆ្នាំ ៣ខែប៉ុណ្ណោះ ប្រជាពលរដ្ឋសង្កេតឃើញថា ភូមិមេសរប្រចាន់លើ បានផ្លាស់ប្ដូរមុខមាត់ថ្មី ដោយប្រែពីផ្លូវភក់ជ្រាំដើរសឹងមិនបានហើយបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា សំណង់សាសនា និង ទីស្នាក់ការបក្សភួមិ,ជួសជុលផ្លូវចូលទីស្នាក់បក្សភូមិ,លាបថ្នាំបង្កា់ដៃព្រះវិហារ និងជីកស្រះទឹកវត្ត  ជាពិសេសផ្លូវបេតុស្ថិតនៅក្នុងគំរោង១៣០០ម៉ែត្រនឹងរួចរាល់នាពេលឆាប់ៗនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |