ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប អនុវត្តឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីជូនពលរដ្ឋដែលកាន់កាប់យូរឆ្នាំ

សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប អនុវត្តឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីជូនពលរដ្ឋដែលកាន់កាប់យូរឆ្នាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តក្រើនរំលឹកជាថ្មីដល់អភិបាលខេត្តជុំវិញបឹងទន្លេសាបទាំងអស់ ឱ្យអនុវត្តឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំ។

ការក្រើនរំលឹកជាថ្មីនេះ បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនៅតែឱ្យបន្តកាត់ចេញពីតំបន់៣ប៉ុន្មាន កាត់ចេញពីតំបន់២មកតំបន់១ប៉ុន្មាន ឆ្វៀលនៅតំបន់ដែលមិនអាចកាត់បានប៉ុន្មាន? ត្រូវធ្វើឱ្យច្បាស់ដើម្បីឱ្យប្រជាជនគាត់គ្រប់គ្រងឱ្យបានល្អ ដើម្បីចៀសវាងនូវការស្មុគស្មាញដែលដោះស្រាយបញ្ហាមិនចេញ»

រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២២ បានប្រកាសអំពីសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តាបាន បន្ទាប់ពីបានទប់ស្កាត់ការកាប់ទន្ទ្រាន និងដកហូតការកាន់កាប់ដោយខុសច្បាប់ កាលពីចុងឆ្នាំ២០២១។ ខេត្តនៅជុំវិញជុំវិញបឹងទន្លេសាបទាំង៦នោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។

កន្លងទៅ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យកែសម្រួលផ្ទៃដីបឹងទន្លេសាបនៅខេត្តមួយចំនួនផងដែរ ក្នុងនោះរួមមាន៖ 

* នៅខេត្តកំពង់ធំ បានកែសម្រួលផ្ទៃដីទំហំ ៦,៤៨៥ហិកតា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។
* នៅខេត្តពោធិ៍សាត់ បានកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។
* នៅខេត្តបន្ទាយមានជ័យបានកែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា ៦៨សង់ទីអា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។ ចំណែកខេត្តផ្សេងទៀតនៅមិនទាន់មានអនុក្រឹត្យនៅឡើយទេ។

ជាមួយនឹងការបន្តក្រើនរំលឹកដល់អភិបាលខេត្តជាប់បឹងទន្លេសាបនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអង្វរកដល់ប្រជាពលរដ្ឋនានា កុំឱ្យទៅកាប់ទន្ទ្រានដីព្រៃលិចទឹកបន្ថែមទៀត ហើយជំរុញឱ្យភាគីពាក់ព័ន្ធដាំព្រៃលិចទឹកឡើងវិញ។

សម្តេចតេជោ ក៏បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ និងជីកតំបន់គោករាក់ឱ្យជ្រៅឡើងវិញ ដើម្បីដាក់ទុនសម្រាប់រក្សាពូជត្រីកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |