ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ធនាគារជាតិកម្ពុជាដាក់ចេញវិធានការ៣យ៉ាង ដើម្បីគាំទ្រវិស័យធនាគារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩

ធនាគារជាតិកម្ពុជាដាក់ចេញវិធានការ៣យ៉ាង ដើម្បីគាំទ្រវិស័យធនាគារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់ចេញនូវវិធានការ៣យ៉ាង ដើម្បីធ្វើយ៉ាងណាគាំទ្រវិស័យធនាគារ ចំពោះផលប៉ះពាល់ពីជំងឺកូវីដ១៩។

នេះបើយោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ បានឲ្យដឹងថា ស្របពេលដែលហានិភ័យ ចំពោះសេដ្ឋកិច្ចបានកើនឡើង ការតាមដានហានិភ័យមកលើវិស័យ ធនាគារក៏ត្រូវបានពង្រឹងជាប្រចាំ បន្ថែមលើការត្រួតពិនិត្យផ្អែក លើហានិភ័យ និងទស្សនៈអនាគត។ វិធានការ៣យ៉ាងគាំទ្រ ក្នុងវិស័យធនាគារ ចំពោះផលប៉ះពាល់ពីជំងឺកូវីដ១៩ រួមមាន៖

*ទី១៖ ការទម្លាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវរក្សានៅធនាគារជាតិនៃកម្ពុជា ក្រោយទទួលបានប្រាក់បញ្ញើអតិថិជន និងកម្ចីពីបរទេស។
*ទី២៖ ការពន្យារការអនុវត្តការពង្រឹងទ្រនាប់ដើមទុនបន្ថែម និងការទទួលស្គាល់ប្រាក់ចំណេញ ក្នុងត្រីមាសក្នុងការគណនាដើមទុន។
*ទី៣៖ ការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា។ លើសពីនេះធនាគារជាតិ បានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដោយសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបញ្ជ្រាបការអប់រំផ្នែកហិរញ្ញវត្ថុដល់សាធារណជន ការផ្សព្វផ្សាយវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមមូលដ្ឋាន ការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការអភិវឌ្ឍគម្រោងប្រព័ន្ធការពារប្រាក់បញ្ញើជាដើម។

លោកបានជម្រាបទៀថា សេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺកូវីដ១៩ ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានទទួលឥទ្ធិពលអវិជ្ជមាននេះផងដែរ ពិសេសវិស័យទេសចរណ៍ កម្មន្តសាល និងសំណង់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញវិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩។

ជាមួយគ្នានេះ វិធានការគាំទ្រ ចំពោះវិស័យដែលប៉ះពាល់ និងប្រជាពលរដ្ឋងាយរងគ្រោះ ត្រូវបានដាក់ជាបន្តបន្ទាប់ ដែលបានកាត់បន្ថយផលប៉ះពាល់ និងរក្សានិរន្តរភាពនៃអាជីវកម្ម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបន្ដថា ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថាមានអតិរេក ដោយសារលំហូរចូលគណនីហិរញ្ញវត្ថុ នៅតែអាចផាត់ទាត់ការកើនឡើងឱនភាព គណនីចរន្តដែលបណ្តាលមកពី ការធ្លាក់ចុះចំណូលពីទេសចរ និងប្រាក់បង្វែររបស់ពលករក្រៅប្រទេស។ ទុនបម្រុងអន្តរជាតិរក្សាបានកម្រិតខ្ពស់ ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ប្រមាណ១០ខែ ខ្ពស់ជាងកម្រិតអប្បបរមា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គួរមាន(៣ខែ)។

លោកបានបន្ថែមថា អតិផរណារួមមានកម្រិតទាប ក្នុងអត្រា២.៥% ដោយសារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដែលបានបន្ថយសម្ពាធនៃកំណើនថ្លៃក្រុមម្ហូបអាហារ។ ជាមួយគ្នានេះអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិកបានកើនឡើងបន្តិច រូបិយវត្ថុទូទៅ(M2)មានកំណើន១១.៥% ទាបជាងកំណើនក្នុងគ្រាដូចគ្នាឆ្នាំមុន២៣.៤% ជាចម្បងបណ្តាលមកពី កំណើនទាបនៃប្រាក់បញ្ញើជារូបិយប័ណ្ណ៧.២% ដោយសារការថយចុះសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីជាប្រាក់បញ្ញើជារៀល បានបន្តកើនឡើងខ្ពស់៤១%ក៏ដោយ។

លោក ជា ចាន់តូ បានឲ្យដឹងទៀថា ចំពោះការអនុវត្តគោលនយោបាយរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា បានទម្លាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច លើប្រាក់បញ្ញើ និងកម្ចីអនិវាសជនមកត្រឹម៧% ដែលអាចផ្តល់សន្ទនីយភាពបន្ថែម ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

វិស័យធនាគារបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ច ដោយទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ១៧.៤% (ដល់២០៤% នៃផ.ស.ស.) ឥណទានកើន១៩.៦% (១៣២% នៃផ.ស.ស.) ហើយប្រាក់បញ្ញើកើន១២.៣% (១១៣% នៃផ.ស.ស.)។

ទន្ទឹមនេះបណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយចំនួនទីស្នាក់ការ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់២.៤៦៥ ហើយម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន៣,០៨១ គណនីប្រាក់បញ្ញើអតិថិជន កើនដល់៨.២លានគណនី និងគណនីឥណទានកើនដល់៣.២ លានគណនី។

លោកបានបន្ដថា ជាមួយនឹងការរីកចម្រើននៃ បច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធ្វើទំនើបកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។ ប្រព័ន្ធបាគង និងប្រព័ន្ធរីថែលផេត្រូវបានដាក់ឱ្យដំណើរការបឋម ហើយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ។

ទន្ទឹមនេះស្តង់ដា QR កូដ កំពុងត្រូវបានអភិវឌ្ឍ ក្នុងគោលដៅសម្រួលដល់ការទូទាត់ឆ្លងគ្នា រវាងគ្រឹះស្ថានផ្តល់សេវាទូទាត់ និងការអនុវត្តគម្រោងភ្ជាប់ការទូទាត់ ជាមួយប្រទេសក្នុងតំបន់។

ធនាគារជាតិនៃកម្ពុជា បានបន្តគ្រប់គ្រងចរាចរណ៍សាច់ប្រាក់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាជនទូទាំងប្រទេស។ ការប្រើប្រាស់ប្រាក់រៀល កើនឡើងគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ដែលឆ្លុះបញ្ចាំងដោយកំណើនរូបិយវត្ថុ ក្នុងចរាចរណ៍៣៦.៤% និងកំណើនសមាមាត្រឥណទានជារៀល ដល់១៣%នៃឥណទានសរុប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |