ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុម​ប្រទេស ​G7 បាន​សន្យា​គាំទ្រ​អ៊ុយ​ក្រែ​ន​ដោយ​ឥត​ងាករេ ខណៈ​មី​ស៊ី​ល​ជាច្រើន​គ្រាប់​វាយ​ប្រហារ​លើ​ផ្សារ​ទំនើប​របស់​អ៊ុយ​ក្រែ​ន

ក្រុម​ប្រទេស ​G7 បាន​សន្យា​គាំទ្រ​អ៊ុយ​ក្រែ​ន​ដោយ​ឥត​ងាករេ ខណៈ​មី​ស៊ី​ល​ជាច្រើន​គ្រាប់​វាយ​ប្រហារ​លើ​ផ្សារ​ទំនើប​របស់​អ៊ុយ​ក្រែ​ន

​អាល្លឺម៉ង់៖ បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ៗ​ទាំង​៧ ដែល​កំពុង​ជួប​ប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា ពួកគេ​នឹង​រក្សា​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ឱ្យ​បាន​យូរ​តាមតែ​ភាព​ចាំបាច់ និង​បង្កើន​សម្ពាធ​អន្តរជាតិ​លើ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Vladimir Putin និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​បេឡា​រុស​។​

​លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយ​ថា មី​ស៊ី​ល​រុស្ស៊ី​បាន​វាយប្រហារ​ផ្សារ​ទំនើប​មួយ​កន្លែង​ នៅ​កណ្ដាល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ​ ខណៈ​ទីក្រុង Moscow បាន​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​ទីក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាងកើត ហើយ​មេដឹកនាំ​លោក​ខាង​លិច​បាន​សន្យា​ថា​នឹង​គាំទ្រ​ទីក្រុង Kyiv ក្នុង​សង្គ្រាម​នេះ​ឲ្យ​តែ​អ៊ុយ​ក្រែ​ន​ត្រូវការ។ ​លោក Zelenskyy បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Telegram ថា មនុស្ស​ជាង ១,០០០​នាក់​បាន​នៅ​ខាងក្នុង នៅ​ពេល​មី​ស៊ី​ល​រុស្ស៊ី​ចំនួន​ ២​គ្រាប់​បាន​វាយប្រហារ​ទៅលើ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Kremenchuk ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Kyiv។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ១៣​នាក់​បាន​ស្លាប់ និង ៥០​នាក់​បាន​រង​របួស​។

​រុស្ស៊ី​ពុំបាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការវាយប្រហារ ដែល​ត្រូវ​បាន​ថ្កោលទោស​ដោយ​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​របស់​អ៊ុយ​ក្រែ​ន​នោះ​ទេ។ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​រង​របស់​ខ្លួន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Dmitry Polyanskiy បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​ប្រើ​ឧបទ្ទវហេតុ​នេះ​ដើម្បី​ទទួល​បាន​ការ​អាណិត​អាសូរ​ មុន​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធមិត្ត​យោធា​ណា​តូ​នៅ​ថ្ងៃទី២៨ ដល់ ៣០ ខែ​មិថុនា​នេះ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |