ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

UN ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បញ្ឈប់​អំពើ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា ខណៈ​អ្នក​ស្លាប់​ក្រោយ​រដ្ឋប្រហារ​ឡើង​ដល់​ជាង ​២​ពាន់​នាក់​

UN ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បញ្ឈប់​អំពើ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា ខណៈ​អ្នក​ស្លាប់​ក្រោយ​រដ្ឋប្រហារ​ឡើង​ដល់​ជាង ​២​ពាន់​នាក់​

​មីយ៉ាន់ម៉ា៖ អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​មួយ​រូបបាន​អំពាវនាវ ​ឲ្យ​ចាត់វិធានការ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​ ដើម្បី​បញ្ចប់​អំពើហិង្សា​នៅក្នុង​សហភាព​មី​យ៉ាន់​ម៉ា ខណៈ​មនុស្ស​ជាង ២ពាន់​នាក់​បាន​បាត់​បង់ជីវិតនៅក្នុង​ការបង្ក្រាប​ដ៏​ឃោរឃៅចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំមុន នៅពេល​របប​យោធាកាន់អំណាច​ជាថ្មីនៅក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សុខភាព​ពិភពលោក ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា បាន​ទទូច​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ក្នុង​ឱកាស​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៨​ថ្ងៃ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​ ចាប់តាំងពី​យោធាបាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi នៅ​ក្នុង​រដ្ឋប្រហារ និង​បាន​ឃុំ​លោកស្រី និង​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​រូប​របស់​លោក​ស្រី មកពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១ ​ខែ​កុម្ភៈ។​

​លោក Andrews បាន​បន្ថែម​ថា របប​សឹក​នេះ​បាន​សម្លាប់​ជន​ស៊ីវិល​ជាង ២ពាន់​នាក់, ចាប់ខ្លួន​មនុស្ស​ជាង ១៤,០០០​នាក់ និងបង្ខំ​ឲ្យ​ពលរដ្ឋ​ជាង ៧០០,០០០​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស ក្នុង​នោះ​មាន​មនុស្ស​ជាង ​១​លាន​នាក់​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស និង​បាន​ទាញ​ប្រទេស​នេះ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ​និង​មនុស្សធម៌ ដែល​បាន​គំរាមកំហែង​ដល់​អាយុជីវិត និង​សុខុមាលភាព​ពលរដ្ឋ​រាប់​លាន​នាក់​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |