ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសាធារណការ និងដឹកជញ្ជូននឹងចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិ ដល់ពលរដ្ឋខ្មែរ នៅខែក្រោយដើម្បីងាយស្រួលបើកបរក្រៅប្រទេស

ក្រសួងសាធារណការ និងដឹកជញ្ជូននឹងចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិ ដល់ពលរដ្ឋខ្មែរ នៅខែក្រោយដើម្បីងាយស្រួលបើកបរក្រៅប្រទេស

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២០តទៅ ក្រសួងសាធារណការ នឹងចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិជូនប្រជាពលរដ្ឋខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ អាចបើកបររថយន្តនៅប្រទេសក្រៅបាន។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងនឹងចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិ ដោយសារតែពេលយើងទៅដល់ប្រទេសគេ បើកឡានមិនបាន មានប័ណ្ណបើកបរខ្មែរបើកមិនបាន ដូចនេះយើងជាសមាជិកអង្គការសហប្រជាជាតិដែរ អញ្ចឹងយើងអាចចេញប័ណ្ណបើកបរអន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋដែលមាន ប័ណ្ណបើកបរ ហើយយកមកដូរសុំធ្វើប័ណ្ណបើកបរបណ្តោះអាសន្នសិនប៉ុន្មានខែចឹងទៅ យើងអាចចេញជូនពួកគាត់បាន ហើយយើងមានប្រភេទ A B C នៅខាងក្រោយនឹង យើងបោះត្រាតាមប្រភេទដែលគាត់ស្នើសុំ បើគាត់ឡានទេសចរណ៍ ប្រភេទនឹងគឺបោះត្រាទៅលើរូបថត ហើយបោះត្រាលើប្រភេទនឹងតែម្តង ចឹងខែក្រោយអាចដំណើរការបាន»

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ដើម្បីផ្តល់សេវាសាធារណ:ឱ្យបានកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការមកប្តូរប័ណ្ណបើកបរ ដែលបច្ចុប្បន្នមានតែនៅទីតាំងផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ក្រសួងសាធារណការ កំពុងត្រៀមរៀបចំបន្ថែមចំនួន២ទីតាំងទៀត គឺនៅផ្សារទំនើប នូរ៉ូម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង និងម៉ល ជីព ម៉ុង សែនសុខ បន្ថែមទៀតផងដែរ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលសម្រាប់ពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |