ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពានរង្វាន់​បាល់ទាត់​ពិភពលោក​ធ្វើដំណើរ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន

ពានរង្វាន់​បាល់ទាត់​ពិភពលោក​ធ្វើដំណើរ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន

​បាល់ទាត់៖ ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន ដែលជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ ៥១ប្រទេស​មុន​ទៅដល់​ទឹកដី​កាតា​ដែលជា​ម្ចាស់ផ្ទះ World Cup នៅ​ចុង​ឆ្នាំនេះ​។

បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​អ៊ូ​ស​ប៊ែ​គី​ស្ថាន ពានរង្វាន់ World Cup ដែលមាន​ទំងន់ ៦.១គីឡូក្រាម​ធ្វើ​ពី​មាស​សុទ្ធបាន​មក​ដល់ទី​ក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន ដែល​បានដាក់​បង្ហាញ​ដោយ​អតីត​ជ័យលាភី World Cup ជាមួយ​ក្រុម​ជំរើសជាតិ​បារាំង​លោក Christian Karembeu រួមជាមួយ​ប្រធាន​ក្រុមបាល់ទាត់​នារី​ប៉ា​គី​ស្ថាន Hajra Khan​។​ ​​Hajra Khan បាន​និយាយថា នេះ​ជា​សុបិន​ក្លាយជា​ការពិត​ដែល​បាន​ឈរ​ជិត​ពានរង្វាន់​ដ៏​វិសេសវិសាល​មួយ​នេះ និង​សង្ឃឹមថា ពានរង្វាន់​មួយ​នេះ​ជួយ​ជំរុញ​ទឹកចិត្ត​យុវជន​ឱ្យ​លេង​កីឡាបាល់ទាត់ និង​បំពេញ​ក្តី​ស្រមៃ​របស់ខ្លួន​។

​​ពានរង្វាន់ World Cup ត្រូវ​បានដាក់​បង្ហាញ​នៅ​កណ្តាល​ទីក្រុង Lahore រួម​ជាមួយនឹង​ការប្រគុំ​តន្ត្រី​អបអរសាទរផង​ដែរ​។ ​​គោលដៅ​បន្ទាប់ កម្មវិធី World Cup Trophy Tour នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហើយក៏​នឹង​មក​ដល់​ទឹកដី​កម្ពុជា​ផងដែរ​នៅ​ថ្ងៃទី១៥ ខែមិថុនា​នេះដែល​នឹងមាន​ពិធី​ដង្ហែ​ទៅកាន់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |