ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គ្រោះថ្នាក់រថភ្លើងក្រឡាប់ធ្លាក់ផ្លូវនៅអ៉ីរ៉ង់ បង្កឱ្យមនុស្សយ៉ាងហោច ១៧នាក់ស្លាប់ និង ៥០នាក់ទៀតរងរបួស

គ្រោះថ្នាក់រថភ្លើងក្រឡាប់ធ្លាក់ផ្លូវនៅអ៉ីរ៉ង់ បង្កឱ្យមនុស្សយ៉ាងហោច ១៧នាក់ស្លាប់ និង ៥០នាក់ទៀតរងរបួស

(តេហេរ៉ង់)៖ អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយផ្នែក បានក្រឡាប់ធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៉ីរ៉ង់ នៅព្រឹកថ្ងៃពុធនេះ ដោយបានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ១៧នាក់ស្លាប់ និង ៥០នាក់ទៀតរងរបួស ដោយក្នុងចំណោមនោះ មានខ្លះរងរបួសធ្ងន់ធ្ងរផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។

បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ទូររថភ្លើងចំនួន៤ ក្នុងចំណោមទូររថភ្លើងចំនួន៧កំណាត់ បានក្រឡាប់ធ្លាក់ផ្លូវ នៅក្នុងភាពងងឹតងងល់ នាពេលព្រឹកព្រលឹមថ្ងៃពុធនេះ នៅជិតទីក្រុង តាបាស់ (Tabas) ដែលមានចម្ងាយប្រហែល ៥៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍ នៃរដ្ឋធានីតេហេរ៉ង់ (Tehran)។

អភិបាលក្រុង Tabas លោក អាលី អាក់បា រ៉ាហ៉ីមី (Ali Akbar Rahimi) បាននិយាយថា រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ និងមនុស្សជាងរាប់សិបនាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយខ្លះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ចំនួនអ្នកស្លាប់ និងរងរបួសនេះ អាចនឹងកើនឡើង ខណៈរថភ្លើង ត្រូវគេរាយការណ៍ថា មានផ្ទុកអ្នកដំណើរប្រហែល៣៥០នាក់ ។

គ្រោះថ្នាក់នេះ បានកើតឡើងប្រហែល ៥០គីឡូម៉ែត្រពីទីក្រុង Tabas នៅលើផ្លូវដែកដែលភ្ជាប់ទៅកាន់ទីក្រុង ហ្សាដ (Yazd)។ រីឯមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈរបាយការណ៍បឋម បានអះអាងថា រថភ្លើងបានបើកបុកជាមួយ អេស្កាវ៉ាទ័រនៅជិតផ្លូវដែក ប៉ុន្តែវាមិនទាន់ត្រូវបានគេដឹងច្បាស់ថា ហេតុអ្វីបានជាមានអេស្កាវ៉ាទ័រនៅជិតផ្លូវ នៅពេលយប់យ៉ាងដូច្នោះ។ បើតាមមន្ត្រីម្នាក់ បានលើកឡើងថា វាអាចស្ថិតក្នុងផ្នែកនៃគម្រោងជួសជុល។

គួរបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តសម្រាប់ប្រទេសអ៉ីរ៉ង់ គឺបានកើតឡើងកាលពីឆ្នាំ២០០៤ នៅពេលរថភ្លើងមួយខ្សែ ដែលផ្ទុកប្រេងសាំង ជីកសិកម្ម ស្ពានធ័រ និងកប្បាស បានជួបគ្រោះថ្នាក់ នៅក្បែរទីក្រុង ណីសាបួរ (Neyshabur) ដោយហេតុការណ៍នោះបានផ្តាច់ជីវិត មនុស្សរហូតដល់៣២០នាក់ និងបង្កឱ្យរបួស៤៦០នាក់ផ្សេងទៀត។ ដោយឡែក គ្រោះថ្នាក់រថភ្លើងកាលពីឆ្នាំ២០១៦ ក៏បានសម្លាប់មនុស្សរាប់សិបនាក់ និងបង្កឱ្យរបួសជាច្រើននាក់ផងដែរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |