ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជម្រើស​ជាតិ​កម្ពុជា​ចាប់ផ្ដើម​ហាត់​នៅ​ឥណ្ឌា ៣​ថ្ងៃមុន​ប៉ះ​ម្ចាស់ផ្ទះ​បើកឆាក​ពាន​ Asian Cup

ជម្រើស​ជាតិ​កម្ពុជា​ចាប់ផ្ដើម​ហាត់​នៅ​ឥណ្ឌា ៣​ថ្ងៃមុន​ប៉ះ​ម្ចាស់ផ្ទះ​បើកឆាក​ពាន​ Asian Cup

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​ចាប់ផ្ដើម​ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់​ខ្លួន​ នៅ​ប្រទេស​ឥណ្ឌា​កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែ​មិថុនា​ម្សិលមិញ បន្ទាប់ពី​ចាកចេញ​ពី​មាតុភូមិកាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។​

​ការហ្វឹកហាត់​របស់​ក្រុម​គោព្រៃ​កម្ពុជា​នេះគឺមាន​រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះមុន​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌាបើកឆាក​ពូ​ល​ D ​នៃ​ការប្រកួត​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី​ AFC Asian Cup 2023 ​ជុំ​ទី​៣ នា​ថ្ងៃទី​០៨ ខែមិថុនា​ខាងមុខនៅ​កីឡដ្ឋាន​ Salt Lake ​នាទី​ក្រុង​កុល​កាតា។​ ​សម្រាប់​បេសកកម្ម​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ត្រៀម​ទឹកប្រាក់ ១៦​ម៉ឺន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ក្រុម​ជម្រើសជាតិ​កម្ពុជាក្នុងនោះ​ទឹកប្រាក់ ៤​ម៉ឺន​ដុល្លារសម្រាប់​លើកទឹកចិត្ត និង​ការធ្វើដំណើរ ហើយ ១២​ម៉ឺន​ដុល្លារសម្រាប់​លើកទឹកចិត្ត​បន្ថែម ប្រសិនបើ​ក្រុម​គោព្រៃ​កម្ពុជាបាន​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ។​

​សូមបញ្ជាក់ថា យុទ្ធនាការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ AFC Asian Cup 2023 ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះគឺ​ស្ថិតក្នុង​ពូ​ល​ D ​ជាមួយ​បេក្ខភាព​ប្រកួតប្រជែង ៣​ក្រុម​ទៀត ពោលគឺ​ក្រោយ​ជួប​ម្ចាស់ផ្ទះ​ឥណ្ឌា កម្ពុជានឹង​បន្ដ​ជួប​ហុងកុងនា​ថ្ងៃទី​១១ ខែមិថុនា មុន​បន្ដ​ជួប​អា​ហ្វ​ហ្គា​នី​ស្ថាននា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |