ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងត្បូង និង​អាមេរិក​បាញ់​មី​ស៊ី​ល ​៨​គ្រាប់​ឆ្លើយតប​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង

កូរ៉េខាងត្បូង និង​អាមេរិក​បាញ់​មី​ស៊ី​ល ​៨​គ្រាប់​ឆ្លើយតប​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង

​កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ ការ​បាញ់​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង ដោយ​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៨​គ្រាប់ជា​ការ​បង្ហាញ​កម្លាំង និង​ត្រៀម​ខ្លួន​របស់​សម្ព័ន្ធមិត្ត​ទាំង​២ ឆ្លើយ​តប​ការ​បង្ក​រឿង​របស់​ក្រុង Pyongyang​។

ការ​បាញ់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ​រយៈ​ចម្ងាយ​ខ្លី​ចូល​ទៅ​សមុទ្រ​ក្បែរ​ដែនទឹក​របស់​ខ្លួន ជា​អ្វី​ដែល​ក្រុមអ្នកវិភាគ​និយាយថា​ គឺជា​ការបាញ់​សាកល្បង​ ១លើក​មាន​ចំនួន​ច្រើន​គ្រាប់​ដ៏​ធំ​បំផុត​ មិន​ធ្លាប់​មាន​ពី​ប្រទេស​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​។ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា សម្ព័ន្ធមិត្ត​ទាំង​២ បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន​ ៨​គ្រាប់​ចូល​ក្នុង​សមុទ្រ​ភាគ​ខាងកើត​ចាប់ផ្ដើម​នៅ​ម៉ោង 4:45​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​មាន​រយៈពេល​ប្រហែល​ ១០​នាទី​។

​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol ដែល​បាន​កាន់អំណាច​កាលពី​ខែ​មុន បាន​សន្យា​ប្រកាន់​គោលជំហរ​កាន់តែ​ម៉ឺងម៉ាត់​ទល់នឹង​កូរ៉េខាងជើង ដែល​បាន​បង្កើន​ការអភិវឌ្ឍន៍​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ខ្លួន និង​បាន​ព្រមព្រៀង​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅ​ជំនួប​កំពូល​កាលពី​ខែ​ឧសភា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ​ដើម្បី​ពង្រឹង​សកម្មភាព​សម​យុទ្ធ​យោធា​រួមគ្នា និង​រួមគ្នា​ទប់ទល់​ការ​គំរាម​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |