ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គ្រូ​កម្ពុជាប្រាប់​មូលហេតុ​ប្ដូរ​ទម្រង់​លេង ក្រោយ​វាយបក​ឈ្នះ​ទី​ម័​រ​ខាងកើត ២-១

គ្រូ​កម្ពុជាប្រាប់​មូលហេតុ​ប្ដូរ​ទម្រង់​លេង ក្រោយ​វាយបក​ឈ្នះ​ទី​ម័​រ​ខាងកើត ២-១

​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​កម្ពុជាបានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាខ្លាំង ចំពោះ​ការផ្លាស់ប្ដូរ​ទម្រង់​លេងពី​ប្រយុទ្ធមក​ការពារ​-​វាយបកក្នុង​ជ័យជម្នះ ២-១ លើ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើតនៃ​ជំនួប​មិត្តភាព​អន្ដរជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២។​

​ក្រោយ​ចប់​ការប្រកួត​លោក Ryu Hirose គ្រូបង្វឹក​ក្រុម​គោព្រៃ​កម្ពុជាបានទទួល​ស្គាល់​នេះ​គឺជា​រឿង​ថ្មីសម្រាប់​កម្ពុជា បន្ទាប់ពី​មានការ​ប្រែប្រួល​ទម្រង់​លេង ដ្បិត​លោក​នឹងមាន​ការកែប្រែ​យុទ្ធសាស្ដ្រ​លេង​ថ្មីៗ​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​ផ្សេងៗក្នុងឆ្នាំនេះក៏ដូចជា​ឆ្នាំ​២០២៣ ខាងមុខ។​ ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះបាន​ពន្យល់ថា ការប្រកួត​មិត្តភាព​នេះ ទី​ម័​រ​ខាងកើតបាន​គ្រប់គ្រង​បាល់​ច្រើន ដោយសារ​កម្ពុជាមានការ​កែប្រែ​យុទ្ធសាស្ដ្រ​ថ្មី ដើម្បី​ត្រៀម​លេង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត។ ដូច្នេះ​លោក​បានចាត់ទុក​នេះ​គឺជា​រឿង​ថ្មី​មួយ​សម្រាប់​កម្ពុជា ពិសេស​បន្ទាប់ពី​កូនក្រុម​របស់ខ្លួនរកបាន ២​គ្រាប់​វិញដើម្បី​ទទួលបាន​ជ័យជម្នះ​តែម្ដង។​ ​សូម​រំ​លឹ​កថា ជំនួប​មិត្តភាព​អន្ដរជាតិ ក្រុមទី​ម័​របាន​បើក​ការ​នាំមុខ​កម្ពុជា ១​គ្រាប់​មុននៅ​នាទី​២២ ដែល​ស៊ុត​បញ្ចប់​ទីដោយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​អង្គ​រថា​យ​ហ្គឺ​រ Mouzinho Barreto de Lima មុន​កីឡាករ កែវ សុខ​ផេង រកបាន​គ្រាប់​តាម​ស្មើ​វិញនាទី​៣៩។

ចូល​វគ្គ​ទី​២ ទី​ម័​រ​នៅតែ​រក្សា​ការគ្រប់គ្រង​បាល់​បាន​ច្រើន ប៉ុន្តែ​ចុង​ម៉ោងកម្ពុជា​បាន​បន្ថែម ១​គ្រាប់​ទៀតដែលជា​គ្រាប់​ជ័យជម្នះតាមរយៈ​ការ​តែ​តរបស់​កីឡាករ ជួន ចាន់​ចាវ នៅ​នាទី​៨៤។​ ​ក្រោយ​បញ្ចប់​ការប្រកួត​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជាគ្រោង​នឹង​ចាក​ចេញទៅ​ប្រទេស​ឥណ្ឌានាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ នៃ​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup ដោយ​កម្ពុជាស្ថិតនៅ​ពូ​ល D ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌា​, អា​ហ្វ​ហ្គា​នី​ស្ថាន និង​ហុងកុង ខណៈ​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |