ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អូស្ត្រាលី ប្រគល់អំណោយសម្ភារៈបរិក្ខារសម្រាប់សេវាសុខភាពភ្នែកកុមារ និងទារក ជូនមន្ទីរពេទ្យកាល់ម៉ែត

អូស្ត្រាលី ប្រគល់អំណោយសម្ភារៈបរិក្ខារសម្រាប់សេវាសុខភាពភ្នែកកុមារ និងទារក ជូនមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រគល់អំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តសម្រាប់សេវាសុខភាពភ្នែកកុមារ និងទារក គិតជាទឹកប្រាក់សរុបជាង ៧ម៉ឺនដុល្លារអូស្រ្តាលី ជូនដល់មនី្ទរពេទ្យកាល់ម៉ែត។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមាន​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រាចារ្យ ឈាង រ៉ា នាយកមន្ទីពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រាចារ្យ ងី ម៉េង ប្រធាន កម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកស្រី Judy Hat swell នាយកប្រតិបត្តិនៃអង្កការ សាយ ហ្វ អល (Sight For All) រួមនិងបុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យផងដែរ។

បើតាមឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង និងលោកស្រី Judy Hat swell បានលើកឡើងរួមគ្នាថា រដ្ឋាភិបាលអូស្រ្តាលី ឯកអគ្គរដ្ឋ និងអង្គការ សាយ ហ្វ អល និងអង្គការមួយចំនួនទៀត បានជួយ​រៀបចំ​ផែនការដល់កម្មវិធីជាតិសុខភាពភ្នែក ​សម្រាប់យុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០។ទន្ទឹមនឹងនោះអង្គការ សាយ ហ្វ អល សង្កេតឃើញថា មួយរយៈចុងក្រោយ មានការអភិវឌ្ឍច្រើន ហើយ​អង្គការ និងចូលរួមជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ​ផ្នែកសុខភាពភ្នែកកុមារ ​និងទារក ដូចជា​វគ្គបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវនៅតាមសហគមន៍ និងមានគម្រោងអភិវឌ្ឍផ្នែកបច្ចេកទេស​ជាន់ខ្ពស់ នៅតាមផ្នែកផ្សេងទៀតៗផងដែរ។

ជាមួយគ្នានោះឯកឧត្តម Pablo Kang បានថ្លែងថា រដ្ឋាភិបាលអូស្រ្តាលី បានចូលរួមយ៉ាងសកម្ម​ក្នុងការ​ជួយដល់កម្មវិធីសុខភាពភ្នែក ​ដែលយើងបានជួយ និងគាំទ្រទៅលើផែនការការពារពិការភ្នែក ឆ្នាំ២០២០-២០៣០។

ទន្ទឹមគ្នានោះ ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ​តាមរយៈអង្គការ SIGHT FOR ALL ដែលបានរួមចំណែក​ជួយ​អភិវឌ្ឍន៍សេវាព្យាបាលចក្ខុរោគនៅព្រះរាជាណាចក្រកម្ពុជា ​ចាប់តាំងពីឆ្នាំ២០០៩មក រួមទាំងមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

ជាពិសេសអង្គការ Sight For All បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុងឆ្នាំ២០២០ ដើម្បីជួយបណ្តុះបណ្ដាល​ធនធានមនុស្ស និងផ្តល់ជំនួយជា​សម្ភារៈចាំ​បាច់នានា ​សម្រាប់គាំទ្រដល់សេវាចក្ខុរោគនៅមន្ទីរពេទ្យបន្ថែមទៀត។

ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអូស្ត្រាលី តាម​រយៈអង្គការ Sight For All នឹងបន្តជួយគាំទ្រ​ ទាំងការបណ្តុះបណ្តាល និងការផ្ទេរនូវបច្ចេកវិទ្យា​វេជ្ជសាស្ត្រថ្មីៗ ​ដល់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យលំដាប់ចុងក្រោយគេនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការសេវាសុខភាព​ភ្នែករបស់​ប្រជាពលរដ្ឋកម្ពុជា​ ក្នុងយុគសម័យ​ឌីជីថល​ទំនើបនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |