ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ព្រឹត្តិការណ៍ World Fight Tournaments លើកដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​ប្រកួត​នា​ខែកក្កដា

ព្រឹត្តិការណ៍ World Fight Tournaments លើកដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​ប្រកួត​នា​ខែកក្កដា

បាល់ទាត់៖ ព្រឹត្តិការណ៍ World Fight Tournaments 2022 នឹង​បង្ហាញ​វត្តមាន​លើកដំបូង​នៅ​កម្ពុជា​នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​នឹងមាន​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​ជុំវិញ​ពិភពលោក​ចូលរួម ក្នុងនោះ​ក៏មាន​អ្នកលេង​គុន​ខ្មែរ​ជាច្រើនរូប​ផងដែរ។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ លោក Tony Anh ប្រធាន World Fight និង​ជា​អ្នកគ្រប់គ្រង​ការប្រកួត​នេះបានប្រកាស​ជា​ផ្លូវការជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍ World Fight Tournaments 2022 លើក​ទី​១ នៅ​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ធំ​របស់​ក្រុមហ៊ុន PTT Cambodia Limited។​ ​លោក​ថា ព្រឹត្តិការណ៍​នេះនឹង​រៀបចំ​ចំនួន ១១កម្មវិធីនៅ​កម្ពុជាចាប់ពី​ខែកក្កដាដល់​ខែធ្នូ ឆ្នាំ​២០២២ ដោយ​រៀបចំ​ការប្រកួត ២​ដង​ក្នុង ១​ខែក្នុង​គោលបំណង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរទៅលើ​ឆាក​អន្ដរជាតិ ក៏ដូចជា​រួមចំណែក​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​​

​ទន្ទឹម​ជាមួយគ្នា​លោក គង់ វិសាល ទីប្រឹក្សា​កម្មវិធី World Fight ​បាន​បញ្ជាក់ថា កម្មវិធី​នេះទទួលបាន​ការគាំទ្រ​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​គណៈកម្មការ​រៀប​ចំនឹង​អញ្ជើញ​កីឡាករ​ល្បីៗ​ជុំវិញ​ពិភពលោក​មក​ចូលរួម​ប្រកួត​លើស​ង្វៀន ដែល​នឹង​រៀបចំ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។​ ដោយឡែក​លោក Nuttapong Kaewtrakulpong នាយក​គ្រប់គ្រង​ក្រុមហ៊ុន PTT Cambodia បាន​សម្ដែង​សេចក្ដី​រីក​រាយដែល​បាន​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍ World Fight ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ត្រៀម​ប្រារព្ធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ផងដែរ។​​

​សូមបញ្ជាក់ថា ក្នុង​សន្និសីទ​ស្ដីពី​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍ World Fight Tournaments 2022 គេ​ក៏​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​កីឡាករ​គុន​ខ្មែរ យ៉េន ឌី​ណា និង​កីឡាករ អេ វីរៈ​ខាំ​ឈី​ត​ភូ​ថង ម្ចាស់​មេដាយមាស​ស៊ី​ហ្គេមលើក​ទី៣១ នៅ​ទីក្រុង​ហាណូយកាលពី​ថ្មីៗ រួមទាំង​ម្ចាស់​មេដាយ​សំរឹទ្ធកីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង ចូលរួម​ផងដែរ។ ​តាម​គម្រោង​សម្រាប់​កម្មវិធី​ប្រកួត​ទី​១ ក្នុងចំណោម ១១​កម្មវិធីនៃ​ព្រឹត្តិការណ៍ World Fight Tournaments 2022 ដែល​នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខក៏​នឹងមាន​ការចូលរួម​ពី​ជើង​ខ្លាំង​ថៃ​កីឡាករ Buakaw Banchamek ត្រូវ​តតាំង​ជាមួយ​កីឡាករ​ជើង​ខ្លាំង​បេឡា​រុស Varats Dzmitry ផងដែរ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |