ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គោព្រៃ​កម្ពុជា​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​មិត្តភាព​ជាមួយ​ទី​ម័​រ​ខាងកើត

គោព្រៃ​កម្ពុជា​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​មិត្តភាព​ជាមួយ​ទី​ម័​រ​ខាងកើត

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​ចាប់ផ្ដើម​ ប្រមូលផ្ដុំ​ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់​ខ្លួនកាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទី​ម័​រ​ខាងកើត​នា​ថ្ងៃ​ទី​០២ ខែ​មិថុនា​ខាងមុខ។​

​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​របស់​ក្រុម​គោព្រៃ​កម្ពុជា ក្រោយ ២​ថ្ងៃបន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​បឋម​ចំនួន ២៧​រូបរួមមាន​កីឡាករ​បឹងកេត ៥​រូប​, ព្រះខ័ន​រាជ​ស្វាយរៀង ៦​រូប​, ភ្នំពេញ​ក្រោ​ន ៣​រូប​, វិសាខា ៩​រូប​, ណាហ្គា​វើ​ល​ដ៏ ១​រូប​, ព្រៃវែង ១​រូប និង​កីឡាករ កុក បូរី​ស ដែល​កំពុង​លេង​ឲ្យ​ក្លិប Sarawak United ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើងនៅ​លី​គ​កំពូល​ម៉ាឡេស៊ី។​ ​ការ​ហ្វឹក​ហាត់​នេះ​ដែរ​ដឹកនាំ​ផ្ទាល់​ដោយ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់ពី​លោក​បញ្ចប់​ភារកិច្ច​ដឹកនាំ​ក្រុម U23 កម្ពុជា​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ជាមួយ​លទ្ធផល​មិនសូវ​គាប់ប្រសើរ​កាលពី​ថ្មីៗ។​

​គួរ​ដឹង​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជានឹង​ធ្វើ​ការប្រកួត​មិត្តភាព​លក្ខណៈ​កម្ដៅ​សាច់ដុំ​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទី​ម័​រ​ខាងកើតនា​ថ្ងៃ​ទី​០២ ខែ​មិថុនា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​ការ​ផ្សាយផ្ទាល់​របស់​ក្រុមការងារ​ទូរទស្សន៍ BTV-News។ ​បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាព​នេះ ក្រុម​គោព្រៃ​កម្ពុជាគ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា នា​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ចូលរួម​ការប្រកួត​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីប​អាស៊ី AFC Asian Cup China 2023 (Qualifiers) ចាប់ពី​ថ្ងៃ​ទី​០៨-១៤ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ ដែល​កម្ពុជា​ស្ថិត​ក្នុង​ពូ​ល D ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌា ហុងកុង និង​អា​ហ្វ​ហ្គា​នី​ស្ថាន៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |