ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ភ្នំពេញចាប់ផ្ដើមសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលនឹងក្លាយជាជីសម្រាប់ធ្វើកសិកម្ម

ភ្នំពេញចាប់ផ្ដើមសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលនឹងក្លាយជាជីសម្រាប់ធ្វើកសិកម្ម

ភ្នំពេញ៖ យោងតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់ ។

បើតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​នឹង​កើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ​ដែលទាមទារឱ្យមានការរៀបចំអាង​ប្រព្រឹត្តកម្ម​សំណល់ភក់បង្គន់នេះឱ្យបានត្រឹមត្រូវ ​ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើឱ្យប៉ះពាល់​បរិស្ថាន។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញន ថ្លែងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្ដម និងលោក ព្យែរ ប៊ែយ៉េ លេខាធិការអចិន្ត្រៃយ៍ សមាគម​អន្តរជាតិ​នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង អញ្ជើញ​ជា​អធិបតីក្នុង​ពិធីបើក​ការដ្ឋានស្ថាបនា​ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ​ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថារាជធានីភ្នំពេញ​ នាពេលបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងខ្លាំង ព្រំប្រទល់រដ្ឋបាលត្រូវបានពង្រីក ពី ៣០០ ទៅជាង ៦៩២ គីឡូម៉ែត្រក្រឡា ​មានប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណ ៣លាននាក់ ។

ទន្ទឹមនិងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានតម្រង់ទិសនៃការអភិវឌ្ឍវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តក្នុងរាជធានីភ្នំពេញ​ ឱ្យយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះ៣យ៉ាង នោះគឺទី១-ការកកស្ទះចរាចរណ៍ ទី២-ការកកស្ទះលូ-ប្រឡាយ និងទី៣-ការកកស្ទះសំរាម ព្រោះថា ជា​កត្តាសត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង ទីក្រុងកាន់តែរីក​ ប្រជាជនកាន់តែច្រើន សម្ភារៈប្រើប្រាស់​កាន់តែសំបូរបែប​ ដូច្នេះ​ការផ្តល់សេវាតម្រូវការ ​និងសេវាសំណូមពរជូនប្រជាពលរដ្ឋ ក៏ត្រូវមានការ​កើនឡើងដោយចៀសមិនរួច។

ឯកឧត្តម ឃួង ស្រេង បន្តថា នេះហើយគឺជាកម្ពុជាពិត ដែលក្នុងពេលអតីតកាល កម្ពុជាគ្មានឡើយតម្រូវការស្ថានីយប្រព្រឹត្តកម្មប្រភេទនេះ ព្រោះប្រជាជនមានជីវភាពខ្វះខាត គា្មនអាហារបរិភោគគ្រប់គ្រាន់ និងគ្មានឡើយស្តង់ដារស់នៅ ។ ប៉ុន្តែក្នុងសម័យតេជោ ជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ នឹងមានអាហារបរិភោគគ្រប់គ្រាន់ ដូច្នេះស្តង់ដា នៃការរស់នៅក្នុងទីក្រុងក៏ត្រូវតែលើកកម្ពស់ឱ្យកាន់តែប្រសើរឡើង ជាលំដាប់ផងដែរ។

លោក ព្យែរ ប៊ែយ៉េ បានលើកឡើងផងដែរថា ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជា​គោលនយោបាយមួយធ្វើឱ្យប្រសើរឡើង នៃការរស់នៅរបស់​ប្រជាពលរដ្ឋ​នៅភ្នំពេញ​ប្រកប​ដោយ​សុខុមាលភាព​ និង​ដោះស្រាយ​បម្រែលបម្រួល​អាកាសធាតុ ។ សំណល់ភក់បង្គន់នេះ នឹង​ប្រែក្លាយ​ទៅជាជីសម្រាប់ប្រជាពលរដ្ឋធ្វើកសិកម្ម ​ហើយវានឹងផ្តល់ការងារជូនក្រុមហ៊ុនតូចតាច មាន​ការងារ​ធ្វើផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |