ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

វៀតណាម​យកឈ្នះ​ថៃ​ការពារ​មេដាយ​មាស​ស៊ី​ហ្គេម​វិញ្ញាសា​បាល់ទាត់​បានសម្រេច

វៀតណាម​យកឈ្នះ​ថៃ​ការពារ​មេដាយ​មាស​ស៊ី​ហ្គេម​វិញ្ញាសា​បាល់ទាត់​បានសម្រេច

​បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ទីបំផុតអាច​ការពារ​មេដាយមាស​ស៊ី​ហ្គេម​វិញ្ញាសា​បាល់ទាត់​បានសម្រេច ក្រោយ​យកឈ្នះថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១-០​។ ​​ក្រុម​ទាំងពីរ​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​យកឈ្នះ​គូប្រកួត​នៅ​ម៉ោង​បន្ថែម ១៥នាទី​ពីរលើក​ដូចគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​វគ្គ​ផ្តាច់ព្រ័ត្រ​ម្សិលមិញ​ក៏​ហៀបនឹង​ឈានដល់​វគ្គ​បន្ថែម​ម៉ោង​កាត់សេចក្តី​ដែរ តែ​នាទី​ទី៨៣ កីឡដ្ឋាន My Dinh ទីក្រុង​ហាណូយ​បាន​កក្រើក​ដោយ​គ្រាប់​បាល់​ជ័យជំនះ​របស់​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល Nham Manh Dung តែ​ត​បញ្ចូល​ទី​ពី​បាល់​កាត់​របស់ Phan Tuan Tai​។ ​ចប់​ការប្រកួត​វៀតណាម​យកឈ្នះ​ថៃ​បានសម្រេចក្នុងការ​ការពារ​មេដាយមាស​ស៊ី​ហ្គេម និង​ជា​ជ័យជំនះ​លើ​ថៃ​ជា​លើកដំបូង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​បាល់ទាត់​អាយុ​ក្រោម ២៣ឆ្នាំ​។ ​​ចំណែកឯ​ឥណ្ឌូនេស៊ី​ដណ្តើមបាន​មេដាយសំរឹទ្ធ ​ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី ៤-៣​។ ​​មិន​ត្រឹមតែ​បាល់ទាត់​បុរស​ទេ បាល់ទាត់​នារី​ក៏​វៀតណាម​ដែរ​ដោយ​យកឈ្នះ​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១-០ ដូចគ្នា​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |