ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សមត្ថកិច្ច នៅបន្តឃ្លាំមើល​ករណី​ទន្ទ្រាន​ព្រៃលិចទឹកនៅតំបន់ទន្លេសាប​ជាប់ជាប្រចាំ

សមត្ថកិច្ច នៅបន្តឃ្លាំមើល​ករណី​ទន្ទ្រាន​ព្រៃលិចទឹកនៅតំបន់ទន្លេសាប​ជាប់ជាប្រចាំ

ភ្នំពេញ៖ បើទោះបីបច្ចុប្បន្នលែងមានអ្នកទន្រ្ទានយកដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់ទន្លេសាបធ្វើជាសម្បត្តិឯកជន និងលក់បន្តទៅឈ្មួញនោះ សមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តឃ្លាំមើលជាប់ជាប្រចាំនៅតំបន់ទន្លេសាប។

លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែឧសភានេះ បានប្រាប់BTVឲ្យដឹងថា បន្ទាប់ពីទទួល​បាន​អនុសាសន៍​ដ៍ខ្ពង់ខ្ពស់​របស់សម្តេចតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំអន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត បានដាក់​ចេញវិធានការជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ។ ពលរដ្ឋរស់នៅតាមដងទន្លេសាប បានឈប់ទន្រ្ទានយកដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់ទន្លេសាប ហើយសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តឃ្លាំមើល ជាប់ជាប្រចាំនៅតំបន់ទន្លេសាប​ ដើម្បីបង្ការទុកមុន នៅពេល​ករណី​ពលរដ្ឋចូលទៅ​កាប់ទន្រ្ទានយកដី។

លោក បាន​ក្រើនរំលឹកដល់ប្រជាពលរដ្ឋ និង​ឈ្មួញ នៅពីក្រោយខ្នង​ ត្រូវបញ្ឈប់ សកម្មភាព​ទន្រ្ទានព្រៃលិចទឹក ​ខណៈសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ​ដោយមិនលើកលែងនោះទេ។

គិតត្រឹមថ្ងៃទី១០ខែមីនា ឆ្នាំ២០២២ ការបង្រ្កាប ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់​ទន្លេសាប ​ក្នុងខេត្តចំនួន៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់ ​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ​ខេត្តសៀមរាប​ និងខេត្តកំពង់ធំ ​ទទួល​បាន​លទ្ធផលដូចជា៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួនជាង ១ម៉ឺនគ្រួសារ ​ស្មើជាង៦ម៉ឺនហិកតា និងធ្វើការវាស់វែង​ជាក់ស្តែងបានចំនួនជិត ៩ពាន់គ្រួសារ ​ស្មើជាង១ម៉ឺនក្បាលដី ​និងមានទំហំ ជិត៩ម៉ឺនហិកតា។

ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣៤នាក់ ក្នុងនោះ ៥ នាក់បានដោះលែងវិញ នៅសល់ ២៩ នាក់ និង​កប់​គ្រាប់​ត្នោតបានចំនួនជាង ៣៤ម៉ឺនគ្រាប់, ដើមត្នោត ១៣៩ដើម, ​ដើមច្រកែង ២០០ដើម,ដើមរាំងជិត២ម៉ឺនដើម ​និងសកម្មភាពផ្សេងៗ​មួយចំនួនទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |