ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

ភ្នំពេញ៖​ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បន្ទាប់ពីការចូលកាន់តំណែងនៅកម្ពុជាចាប់តាំងខែវិច្ឆិកា ឆ្នាំ២០២១ មក។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ហើយមកទល់ពេលនេះប្រទេសទាំងពីរ ក៏មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋបារាំង ដែលកន្លងមកតែងបានជួយជ្រោមជ្រែងកម្ពុជាលើកិច្ចការសំខាន់ៗជាច្រើន រួមមាន៖ ការបង្រួបបង្រួមជាតិកម្ពុជាតាមរយៈតួនាទីជាសហប្រធានសន្និសីទទីក្រុងប៉ារីស, ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមកកម្ពុជា, ការផ្តល់ជំនួយអភិវឌ្ឍន៍ និងអាហារូបករណ៍ដល់និស្សិតកម្ពុជា, ការអភិវឌ្ឍន៍វិស័យច្បាប់ រួមទាំងថវិកាសម្រាប់តុលាការកាត់ទោសខ្មែរក្រហម, ការជួយដល់ដំណើរការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក, ការផ្តល់ថវិកាសម្រាប់គម្រោងស្រាវជ្រាវជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចខិតខំប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរកដំណោះស្រាយសន្តិវិធីសម្រាប់បញ្ហាមីយ៉ាន់ម៉ា។

ចំពោះកិច្ចសហប្រតិបត្តិការយោធា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ ដែលស្តែងឡើងតាមរយៈកិច្ចព្រមព្រៀងជាច្រើនទាំងកម្រិតរដ្ឋាភិបាល និងកម្រិតក្រសួងការពារជាតិ ហើយតាមរយៈមូលដ្ឋានទាំងនេះ សកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានអនុវត្ត ជាអាទិ៍៖ ដំណើរការលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ និងការចូលចតនាវា, ការផ្តល់ជំនួយយោធា និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញយោធា, ជំនាញប្រតិបត្តិការថែរក្សាសន្តិភាព និងភាសាបារាំង ជាដើម ជាពិសេសការឧបត្ថម្ភគាំទ្រដល់សាលានាយទាហានសកម្ម និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវមោទនភាពចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-បារាំង ជាពិសេសក្នុងឆ្នាំ២០២២នេះផ្ទាល់ ដែលខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបទី៣០ឆ្នាំ នៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់បារាំងនៅកម្ពុជា។ ឯកឧត្តម បានបង្ហាញការកត់សម្គាល់ថា កម្ពុជាជាប្រទេសដែលមានបទពិសោធន៍យ៉ាងជូរចត់ក្នុងនាមជាជនរងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែឥឡូវកម្ពុជាមានកងទ័ពប្រកបដោយសមត្ថភាពខ្ពស់ទាំងលើជំនាញ PKO និងផ្នែកភាសាបារាំងរាប់ពាន់នាក់ដែលបាន និងកំពុងបំពេញភារកិច្ចនៅក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ហើយក្នុងនោះអ្វីដែលជាមោទនភាពបំផុត គឺកងម្លាំងមួកខៀវរបស់កម្ពុជា មានស្ត្រីរហូតដល់ ១៩% ដែលជាប្រការល្អហួសពីការរំពឹងទុករបស់អង្គការសហប្រជាជាតិទៅទៀត។ សំខាន់ គឺកងកម្លាំងជាស្ត្រីទាំងអស់នេះ ពិតជាមានសារៈសំខាន់ និងកំពុងមានតម្រូវការច្រើន ដោយហេតុថា ភាគច្រើននៃជនរងគ្រោះនៅក្នុងបណ្តារដ្ឋដែលកំពុងមានសង្គ្រាម គឺជាស្ត្រី ដូច្នេះជាការចាំបាច់ដែលស្ត្រីអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយស្រ្តី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលជាប្រទេសទទួលបានចំណាត់ថ្នាក់ឈានមុខមួយនៅក្នុងពិភពលោកលើការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយនឹងការអបអរសាទរផងដែរជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលទើបទទួលបាននូវគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមចំណែកបំពេញភារកិច្ចប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ។

ជាទិសដៅទៅមុខ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈ និងចំណាប់អារម្មណ៍ស្វាគមន៍ទៅវិញទៅមក ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យបានកាន់តែសកម្មបន្ថែមទៀត ជាពិសេសការគិតគូរអំពីការចាប់ផ្តើមកសាងទំនាក់ទំនងដោយផ្ទាល់រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលអាចជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់ និងភាពចាំបាច់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |