ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ​៣​គ្រាប់ ខណៈ​បញ្ជាក់​ករណី​ស្លាប់​លើកដំបូង​ដោយសារ​វីរុស​ COVID-19

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ​៣​គ្រាប់ ខណៈ​បញ្ជាក់​ករណី​ស្លាប់​លើកដំបូង​ដោយសារ​វីរុស​ COVID-19

​កូរ៉េខាងជើង​៖ កូរ៉េខាងត្បូង​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ ៣​គ្រាប់​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ការ​សាកល្បង​ជា​បន្តបន្ទាប់​ចុងក្រោយ​បំផុត​នៃ​ការ​សំញែង​អាវុធ​នៅ​ឆ្នាំនេះ ដែល​បាន​ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រទេស​នេះ​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​លើកដំបូង​នៃ​វីរុស​កូ​រ៉ូ​ណា​ ចាប់តាំងពីជំងឺ​រាតត្បាត​សកល​នេះ​បាន​ផ្ទុះឡើង​។

​ការ​បាញ់​នេះ​អាច​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ ដើម្បី​បន្ត​ដាក់​សម្ពាធជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុងការ​ពង្រីក​ឃ្លាំង​អាវុធ​របស់ខ្លួន បើទោះបីជា​មានការ​ផ្ទុះឡើង​នៃ​វីរុស​ ដើម្បី​ប្រមូលផ្តុំ​ការគាំទ្រ​នៅ​ពីក្រោយ​មេដឹកនាំ Kim Jong Un និង​រក្សា​សម្ពាធ​លើ​គូប្រជែង​របស់ខ្លួន​ ស្រប​ពេល​មាន​ការទូត​នុយក្លេអ៊ែរ​បាន​ស្ងប់ស្ងាត់​ជា​យូរ​មក​ហើយ​។ ​កូរ៉េខាងជើង​បាន​និយាយ​ថា មនុស្ស ​៦​នាក់​បាន​ស្លាប់ ស្រប​ពេល​មានការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​គ្រុនក្ដៅ មួយថ្ងៃ​បន្ទាប់ពី​ទទួល​ស្គាល់​ថា​មានការ​ផ្ទុះ​រាលដាល​នៃ​វីរុស COVID-19។​

​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​ចំនួន ១៨៧,០០០​នាក់​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​និង​ព្យាបាល​អាការៈ​ក្ដៅខ្លួន​។ ​ទីភ្នាក់ងារសារព័ត៌មាន​កណ្ដាល​កូរ៉េខាងជើង​បាន​និយាយ​ថា ជំងឺ​គ្រុនក្ដៅ​ដែល​មិនទាន់​អាច​កំណត់​ពី​មូលហេតុ​ដឹង​នៅឡើយ បាន​ឆ្លង​រាលដាល​ទូទាំង​ប្រទេស​ចាប់ពី​ចុងខែ​មេសា​មក​។ ​ប្រភព​ដដែល​នេះ​បាន​បង្ហាញ​ថា មនុស្ស ​៦​នាក់​បាន​ស្លាប់ ​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19 សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប្រភេទ BA.2៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |