ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នៅឆមាសទី១ឆ្នាំនេះមនុស្សជាង១ម៉ឺននាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងថ្នាំញៀនជាង២៥០គីឡូក្រាមត្រូវបានរឹបអូស

នៅឆមាសទី១ឆ្នាំនេះមនុស្សជាង១ម៉ឺននាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងថ្នាំញៀនជាង២៥០គីឡូក្រាមត្រូវបានរឹបអូស

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ដែលទើប ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន៥ ៣៤០ករណី ដោយឃាត់ខ្លួនមនុស្ស ១០ ៥១២នាក់។
ក្នុងចំណោមជនសង្ស័យដែលឃាត់ខ្លួនទាំង ១០ ៥១២នាក់នេះមានស្រីចំនួន៦៤៧នាក់ ហើយជនបរទេសចំនួន១៣៨នាក់ មាន៧សញ្ជាតិ។
សម្រាប់ករណីគ្រឿងញៀន ដែលបង្ក្រាបបានរួមមាន៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះបង្ក្រាបចំនួន ៣៣៩៥ករណី ឃាត់មនុស្ស៦៣៧៨នាក់ (ស្រី ៤៩៦នាក់) និងករណីប្រើប្រាស់ចំនួន ១៩៤៥ករណី ឃាត់មនុស្ស៤២៣៤នាក់ (ស្រី១៥១នាក់)។ ចំពោះការអនុវត្ដន៍ដីកាមានចំនួន២១៨ដីកា ឃាត់ ២០២នាក់ (ស្រី៥នាក់)។
សម្រាប់សារធាតុញៀនគ្រប់ប្រភេទ ដែលរឹបអូសបានមានចំនួនជាង ២៥៧គីឡូក្រាម និង ១០៦៦កញ្ចប់តូច, កញ្ឆាចំនួន១៨១,៩៤២ដើម និង២៦៦គីឡូក្រាម, សម្ភារចាប់យកមានរថយន្ដ៤៩គ្រឿង ម៉ូតូ១១៧៩គ្រឿង ទូរស័ព្ទ៣៤៩៩គ្រឿង ជញ្ជីង២១៨គ្រឿង អាវុធខ្លី៧ដើម អាវុធវែង១៧ដើម៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |