ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ នៅគេហដ្ឋាន នៅក្នុងក្រុងកំពង់ចាម លោកជំទាវ លាង វួចឆេង ជាភរិយា ព្រមទាំងកូនចៅ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងញាតិមិត្ត និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យខួបគម្រប់៧ថ្ងៃ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការប្រគេនយាគូព្រះសង្ឈ នមសក្កា សមាទានសីល វេរភត្តហារ និងនិមន្តព្រះសង្ឃចំនួន៧៤អង្គ រាប់បាតដារឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបាន ចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមមកបានសោយសុខក្នុងឋានសុគតិភព។

សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលទទួលមរណភាព ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

ទោះជាពេលវេលានៃការបាត់បង់បានរសាត់ឆ្ងាយទៅ៧ថ្ងៃហើយ តែអ្វីៗដែលជាអនុស្សាវរីយ៍របស់ក្រុមគ្រួសារ ញាតិ មិត្ត បងប្អូន កូនចៅទាំងអស់ទាំងក្នុងអតីតកាល រហូតដល់បច្ចុប្បន្នពិតជាបានដក់ជាប់ក្នុងអារម្មណ៍ ជាមួយនឹងភាពក្រៀមក្រំ សោកសៅ រកទីបំផុតគ្មាននៅពេលដែលសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ឃ្លាតចាកឆ្ងាយទៅភ្លាមៗដោយមិននឹកស្មានដល់ និងគ្មានថ្ងៃវិលត្រឡប់វិញនោះ។

ការបាត់បង់រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការជារហូតមក។

ជាមួយនេះក្រុមគ្រួសារនៃសពសូមថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានផ្ញើសាររំលែកទុក្ខ ក៏ដូចជាអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់នៅខេត្តកំពង់ចាម ព្រមទាំងអំណរគុណដល់ថ្នាក់ដឹកនាំ ឥស្សរជន និងតំណាងរបស់បណ្តាគណបក្សនយោបាយនានា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គទូតនៃបណ្តាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ដែលបាន និងបន្តផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ជូនក្រុមគ្រួសារនៃសព។

លោកជំទាវជាភរិយា និងក្រុមគ្រួសារសព ក៏សូមអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ ស្ថាប័ន សមាគម រួមទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យ និងការដង្ហែសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ។

តាមរយៈពិធីសាសនាដោយមានការរាប់បាតព្រះសង្ឈសរុប ៧៤អង្គ ក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ នេះដែរ លោកជំទាវ លាង វួចឆេង ត្រូវជាភរិយា ព្រមទាំងកូនចៅទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងកូនចៅ និងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |