ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក គីម ជុងអ៊ុន «ប្រកាសជោគជ័យដ៏ត្រចះត្រចង់លើ COVID-19» ព្រោះកូរ៉េខាងជើង គ្មានអ្នកឆ្លងសូម្បីតែម្នាក់

លោក គីម ជុងអ៊ុន «ប្រកាសជោគជ័យដ៏ត្រចះត្រចង់លើ COVID-19» ព្រោះកូរ៉េខាងជើង គ្មានអ្នកឆ្លងសូម្បីតែម្នាក់

(ព្យុងយ៉ាង)៖ តាមការចេញផ្សាយដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលនៃប្រទេសនេះ បានចាត់ទុកប្រតិបត្តិការទប់ស្កាត់ ជំងឺរាតត្បាតសកល COVID-19 មិនឲ្យឆ្លងចូលមកកូរ៉េខាងជើងនោះជា «ជោគជ័យដ៏ត្រចះត្រចង់»។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

ការប្រកាសជោគជ័យខាងលើនេះ ធ្វើឡើងនៅចំពោះមុខកិច្ចប្រជុំរបស់ក្រុមការងារ នៃគណបក្សពលករកូរ៉ ដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង បន្ទាប់ពីបានបំពេញប្រតិបត្តិការទប់ស្កាត់ ការរាតត្បាតជំងឺ COVID-19 អស់រយៈពេល ០៦ខែកន្លងមកនេះ។ កូរ៉េខាងជើងកន្លងមកនេះ មិនបានរាយការណ៍ថា ខ្លួនរកឃើញករណីឆ្លង COVID-19 សូម្បីតែម្នាក់ឡើយ ប៉ុន្តែអាជ្ញាធរប្រទេសនេះ បានអះអាងថា មនុស្សរាប់ពាន់នាក់ត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) រហូតដល់រយៈពេល ៣០ថ្ងៃឯណោះ ដើម្បីឲ្យប្រាកដថា ពួកគេគ្មានជំងឺនេះ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន យ៉ាងដូច្នេះថា «យើងបានការពារយ៉ាងហ្មត់ចត់ ចំពោះការឆ្លងវីរុសសាហាវនេះ និងរក្សាកម្លាំងទប់ទល់នឹងការរាតត្បាតប្រកបដោយស្ថេរភាព ទោះបីជាវិបត្ដិសុខាភិបាលនេះ រីករាលដាលខ្លាំងនៅទូទាំងពិភពលោកក៏ដោយ»។ លោក គីម ជុងអ៊ុន ក៏បានក្រើនរំលឹកមន្ត្រីគ្រប់ជាន់ថ្នាក់របស់លោក ឲ្យបង្កើនការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ជាប់ជានិច្ចផងដែរ ព្រោះទាំងប្រទេសចិន រុស្ស៊ី និងកូរ៉េខាងត្បូង ដែលស្ថិតនៅជាប់ព្រំដែនរបស់ខ្លួន សុទ្ធតែមិនទាន់ឆ្លងផុត ពីជំងឺរាតត្បាតសកលនេះនៅឡើយទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |