ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Ronaldo ស៊ុត​គ្រាប់​ទី១៧ រដូវ​កាល​នេះ​ឱ្យ Manchester United តាម​ស្មើ Chelsea ១-១

Ronaldo ស៊ុត​គ្រាប់​ទី១៧ រដូវ​កាល​នេះ​ឱ្យ Manchester United តាម​ស្មើ Chelsea ១-១

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី១៧ របស់​ខ្លួន​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ទទួល​បាន​មួយ​ពិន្ទុ​នៅ​ពេល​ទទួល​ភ្ញៀវ​តោ​ខៀវ Chelsea នៅ Old Trafford​។

អ្នកចាំទី​អេ​ស្ប៉ា​ញ David de Gea បាន​ជួយសង្គ្រោះ​បាល់​សំខាន់ៗ​ជាច្រើន​ពី​ឱកាស​របស់ Chelsea ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Thomas Tuchel ត្រូវ​រង់ចាំ​ដល់​នាទី​ទី​៦០ ទើប​រក​គ្រាប់​នាំមុខ​បាន​សំរេច​ដោយ​គ្រាប់​បាល់​របស់ Marcos Alonso​។ ​​យ៉ាង​ណាក្តី​ត្រក​អរ​បានតែ ២នាទី Cristiano Ronaldo ក៏​ស៊ុត​តាម​ស្មើ​វិញ​ឱ្យ Manchester United នៅ​នាទី​ទី៦២​។ ​​នេះ​ជា​គ្រាប់​ទី១៧ ហើយ​របស់​ខ្សែប្រយុទ្ធ​វ័យ ៣៧​ឆ្នាំ​រូប​នេះដែល​ធ្វើ​ឱ្យ​គេ​ឡើង​មក​ឈរ​លេខ២ ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​នៅ Premier League រដូវ​កាល​នេះ​ស្មើគ្នា​ជាមួយ Heung-min Son ខណៈ Mohamed Salah ឈរលើ​គេ​មាន ២២គ្រាប់​។ ​​លទ្ធផល​នេះ Manchester United បន្ត​ឈរ​លេខ ៦ មាន ៥៥ពិន្ទុ​ពី​ការប្រកួត ៣៥លើក​ខណៈ​ក្តីសង្ឃឹម​ប្រជែង​កៅអី Top4 នៅ​ស្តួចស្តើង​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |