ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើងពង្រឹងសមត្ថភាព ដើម្បីអាចកម្ទេចសត្រូវ

លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើងពង្រឹងសមត្ថភាព ដើម្បីអាចកម្ទេចសត្រូវ

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវ ឱ្យយោធានៃប្រទេសរបស់លោកពង្រឹងសមត្ថភាព តាមគ្រប់មធ្យោបាយ ដើម្បីអាចកម្ទេចសត្រូវ ខណៈរូបភាពផ្កាយរណបថ្មីបង្ហាញពីការបង្កើន ការត្រៀមរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ការអំពាវនាវខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំលុងពិធីថតរូបជាមួយកងទ័ព នាឱកាសនៃការធ្វើព្យុហយាយោធាដ៏ធំមួយ ដើម្បីប្រារព្ធខួប លើកទី៩០ នៃការបង្កើតកងទ័ពកូរ៉េខាងជើងកាលពីថ្ងៃចន្ទដើមសប្តាហ៍ទៅនេះ។ រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បាន បង្ហាញដែរពីលោក គីម ជិះសេះស និងពាក់អាវពណ៌ស ក្នុងពេលចុះពិនិត្យកងទ័ព។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បញ្ជាក់ថារូបភាពនេះបានបង្ហាញពី «ភាពទំនើប, វីរភាព និងការអភិវឌ្ឍន៍សមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋកូរ៉េ ជាមួយនឹងឧត្តមភាពផ្នែកយោធា និងបច្ចេកវិទ្យារបស់ពួកគេ»

គួរបញ្ជាក់ថា នៅក្នុងក្បួនដង្ហែរយោធា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ កូរ៉េខាងជើងបានបញ្ចេញមីស៊ីលប្រភេទចុងក្រោយបង្អស់របស់ខ្លួន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) គឺមីស៊ីល Hwasong-17 និង មីស៊ីលល្បឿនលឿនជាងសំឡេង ដែលត្រូវបានសាកល្បងនាពេលថ្មីៗនេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |