ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាលជាមួយ​ប្រតិភូ​កីឡាករ​កម្ពុជា​ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាលជាមួយ​ប្រតិភូ​កីឡាករ​កម្ពុជា​ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖

– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាបានញាំញី​ដោយ​ការរាតត្បាត នៃជំងឺកូវីដ-១៩។ ទោះបែបនេះក្តី កម្ពុជាបានប្រឹងប្រែងជំនះយ៉ាងខ្លាំង រហូតដល់​មានលទ្ធផលល្អដូចពេលនេះ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបញ្ជូនកីឡាករ-កីឡាការិនី ទៅក្រៅប្រទេស ដើម្បី​ចូលរួម​ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមនាពេលនេះ គឺជាពេលចុងក្រោយហើយ ខណៈ​ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ។

– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលនេះវៀតណាម នៅបន្តការឆ្លងរីករាលដាល​ជំងឺ​កូវីដ-១៩ គ្រាន់តែករណីឆ្លងនោះ មានការធ្លាក់ចុះ និងកម្រិត ដែលអាចគ្រប់គ្រងបាន ហើយ​សម្តេច​ក៏មិនដឹងថា «តើការប្រកួតលើវិញ្ញាសារនានានោះ អនុញ្ញាតឱ្យមានមនុស្សចូលរួមទស្សនា ឬយ៉ាងណានោះទេ»។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាមប្រើប្រាស់​សារធាតុ​បង្កើនកម្លាំង ដែលមានការហាមឃាត់ ដោយសម្តេចចាត់ទុកថា «ទោះទទួលបាន​មេដាយ​មាស​ក៏ដោយ ឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ គឺគ្មានន័យទេ»។

– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក្យស្តង់ដាតែមួយ មានតែនៅវិញ្ញាសារកីឡាតែប៉ុណ្ណោះ តែសម្រាប់លទ្ធិប្រជាធិបតេយ្យ គឺគ្មានស្តង់ដាតែមួយទេ ។ ការគ្រប់គ្រងប្រទេសមួយ វាអា្រស័យ​លើភាពចាំបាច់ និងភាពជាក់ស្តែង នៃបណ្តាប្រទេសនីមួយៗ។ សម្តេចបញ្ជាក់ថា ប្រព័ន្ធ​បោះឆ្នោត​នៅអាមេរិកក្តី និងនៅបារាំងក្តី គឺមិនដូចគ្នាទេ ហើយប្រទេសផ្សេងៗទៀត ក៏មិន​ដូចគ្នាដែរ។

– សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ ចំពោះការរៀបចំប្រតិភូ និងអត្តពលិកកម្ពុជា ៥៦០នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជាចំនួនសមស្របមួយ បើធៀបទៅនឹងការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០០៥ ដែលមាន​អ្នក​ជូនដំណើរច្រើនជាងកីឡាករ-កីឡាការិនី។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បណ្ឌិតមួយចំនួន ដែលតែងធ្វើអត្ថាធិប្បាយប៉ប៉ាច់ប៉ប៉ោច ដោយមិនយល់ដឹងពីប្រព័ន្ធគ្រប់គ្រង នៃបណ្តាប្រទេសនីមួយៗ ហើយចេះតែលើកឡើង​តែពី​ស្តង់ដា​មួយ ឬស្តង់ដារួម នៃលទ្ធិប្រជាធិបតេយ្យ។ សម្តេចបញ្ជាក់ថា «ទោះកាន់លទ្ធិ​ប្រជាធិបតេយ្យ​ដូចគ្នាមែន តែប្រទេសខ្លះប្រធានាធិបតីនិយម ប្រទេសខ្លះសភានិយម ឬ​នាយករដ្ឋ​មន្ត្រីនិយមជាដើម»។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសំណើចតិចៗថា នៅពេលនេះ ពិភពលោក​យើង​ពោរពេញទៅដោយភាពច្របូកច្របល់ ដោយសារភាពមិនចុះសម្រុងគ្នា ឬមិនយោគយល់គ្នា​លើ​ចំណុចរួមនានា ដោយសារកត្តាផលប្រយោជន៍ហួសហេតុ និងនិន្នាការនយោបាយ តំបន់ ឬសកល។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលរួមមាន៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាគ្នាយកអ្នកជំងឺកូវីដ-១៩ ដែលកំពុង​សម្រាក​ព្យាបាលនៅស្តាតអូឡាំពិត ផ្ទេរទៅមន្ទីរពេទ្យហ្លួងម៉ែ ឬចាក់អង្រែ ដើម្បីប្រគល់ស្តាត​អូឡាំពិក​ឱ្យផ្នែកកីឡាជាអ្នកគ្រប់គ្រងវិញ ព្រោះស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ កាន់​តែ​ជិត​មកដល់ហើយ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺ​សម្រាក​ព្យាបាលកូវីដ-១៩នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ«មហារីក» នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ អស់អ្នកជំងឺកូវីដ-១៩ព្យាបាលនៅទីនោះ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកថា កុំតែមានសង្គ្រាមអូសបន្លាយរាប់ឆ្នាំមកនេះ ម្លេះ​វិស័យ​កីឡាជាតិកម្ពុជា មិនដឹងរីកច្រើនដល់កម្រិតណាទេ ព្រោះសម្តេចឪ ព្រះបរមរតនកោដ្ឋ អតីត​ព្រះមហាក្សត្រ នៃយើង ទ្រង់មានព្រះទ័យយកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកីឡាជាតិ។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការគន់គូររបស់គ្រូទាយថា «សម្តេចនឹងជន្មាយុ ១០១ឆ្នាំ»។ ត្រង់ចំណុចនេះសម្តេចបានលើកឡើងថា «ពូជសម្តេចគ្មាននរណាអាយុតិចទេ មានតែអាយុ៩០ឡើង»។ ទោះជាបែបនេះ ក្តីសម្តេចបាន​ប្រកាស​មិនមាន​បំណង​កាន់អំណាច​រហូតដល់​អាយុ១០១ឆ្នាំនោះឡើយ ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាករ-កីឡាការិនី ទៅប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម មានវិធានការផ្ទាល់ខ្លួន ដើម្បីគេចផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់​កីឡាករ-កីឡាការិនី គ្រូបង្វិក និងក្រុមការងារ ដោយសម្តេចបានផ្តល់អនុសាសន៍ដល់កីឡាករ-កីឡាការិនី គ្រូបង្វិក និងក្រុមការងារ ទាំងនោះប្រើប្រាស់ម៉ាស«N95»។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាករ-កីឡាការិនី ទៅប្រកួតស៊ីហ្គេមនៅ​ប្រទេស​វៀតណាម សូមរក្សាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិកម្ពុជា«ចាញ់-ឈ្នះ ជារឿងធម្មតា»។ សម្តេចក៏​បានប្រកាសដល់កីឡាករ-កីឡាការិនីទាំងនោះថា «សូមកុំភ្លេចថា ពេលដែលយើង​កំពុង​ប្រកួត មានប្រជាពលរដ្ឋ ១៦-១៧លាននាក់កំពុងគាំទ្រយើងពីក្រោយ»។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំការអធ្យាស្រ័យពីមន្ត្រីរាជការស៊ីវិល និងកងកម្លាំង​ប្រដាប់​អាវុធ(ទាហាន, នគរបាល,អាវុធហត្ថ) ដែលរយៈពេល នៃការញាំញីដោយការរាតត្បាតជំងឺកូវីដ-១៩ប៉ុន្មានឆ្នាំនេះ រដ្ឋមិនបានដំឡើងប្រាក់បៀវត្សរ៍ជូន ដោយសារយើងត្រូវយកថវិកាទាំងនោះ ទៅប្រើប្រាស់ដើម្បីគាំពារសង្គម ។ ទោះជាបែបនេះក្តី រដ្ឋក៏បានគិតគូរ​លើភាព​ចាំបាច់​នានា​ដូចជា​៖ ការដំឡើងប្រាក់ដល់និវត្តជន ដែលមានបៀវត្សរ៍ទាប និងការលើកទឹកចិត្តផ្សេងៗទៀត។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លទ្ធភាព នៃការដំឡើងប្រាក់បៀវត្សរ៍​ជូនមន្ត្រីរាជការ​ស៊ីវិល និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៣ អាចមាន តែរឿងមានកម្រិតណានោះ យើងមិន​ទាន់​អាចបញ្ជាក់បាននៅឡើយទេ ដោយវាអាស្រ័យ​លើបញ្ហា​សង្គម​ពេលនោះដែលយើង​ត្រូវ​ដោះស្រាយ និងកត្តាកំណើតសេដ្ឋកិច្ចកម្ពុជាផងដែរ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសម្តែងភាពសប្បាយរីករាយនៅពេលរដ្ឋដកកាតព្វកិច្ច​ពាក់ម៉ាសតាមទីសាធារណៈទូទាំងប្រទេស តែប្រជាពលរដ្ឋនៅតែបន្តពាក់ម៉ាស ដើម្បីការពារ​សុខុមាលភាពខ្លួនឯង គ្រួសារ និងសហគមន៍។ សម្តេចប្រកាសលើក​ទឹកចិត្តដល់​ពលរដ្ឋឱ្យ​បន្ត​ពាក់ម៉ាស ទោះការពាក់ម៉ាស មិនមែនជារឿងកាតព្វកិច្ចទៀតក៏ដោយ។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដល់វិបត្តិសេដ្ឋពិភពលោក ដែលបណ្តាលមកពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដែលសម្តេចបានមើលឃើញភាពហិនហោចសេដ្ឋកិច្ចពិភពលោក បន្ទាប់ពី​ពិភពលោក ទើបងើបបានបន្តិចពីជំងឺកូវីដ-១៩។ សម្តេចបានប្រដូច​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​នៅពេលនេះ គឺស្មើនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាមលោកដូច្នោះដែរ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តដល់អតីតមេបញ្ជាអ៊ុនតាក់ ដែលសម្តេច​មាន​ជំនួប​នៅទីស្តីការនាយករដ្ឋមន្ត្រីកាលពីម្សិលម៉ិញ ទៅទស្សនកិច្ច មើលការរីកចម្រើន​នៅតំបន់​អតីតសមរភូមិចាស់រួមមាន៖ សំឡូត និងប៉ៃលិនជាដើម ដែលសម្តេចបានបញ្ជាក់ថា «នៅប៉ៃលិនពេលនេះ ក៏មានអគារខ្ពស់ៗ និងហេដ្ឋាចនាសម្ព័ន្ធល្អប្រសើរផងដែរ»។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយគ្រប់និន្នការឱ្យបន្ត រួមគ្នារក្សាសន្តិភាព ដែលយើងប្រឹងជំនះស្វែងរកដោយលំបាកលំបិនបំផុត។ «កុំពេលមានសង្គ្រាម ទើបស្រែករកសន្តិភាព»។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីយន្តការ នៃកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៣០ ដែលជាសករាជថ្មី នៃកំណើនទំហំសេដ្ឋកិច្ច ក្លាយជាប្រទេសមួយដែលមានប្រាក់ចំណូល មធ្យម កម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរចេញទៅក្រៅប្រទេស ដើម្បីធ្វើជា​សហប្រធាន​ប្រជុំកំពូលអាស៊ាន-អាមេរិក និងទស្សនកិច្ចផ្សេងៗទៀត​នៅបណ្តាប្រទេសមួយចំនួន​នៅអឺរ៉ុប​នាពេលបន្ត​បន្ទាប់ ដោយសម្តេចប្រកាសមិនឱ្យមន្ត្រីជូនដំណើរ និង​ទទួលដំណើ​រត្រលប់វិញ​នោះទេ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |