ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក មាស ចាន់ណាបង្ហើបចំណុចខ្លាំងទ័ព ២ចំណុចមុនប៉ះគ្នាថ្ងៃអាទិត្យនេះ

លោក មាស ចាន់ណាបង្ហើបចំណុចខ្លាំងទ័ព ២ចំណុចមុនប៉ះគ្នាថ្ងៃអាទិត្យនេះ

(ភ្នំពេញ)៖ ការប្រើប្រព័ន្ធការពារ និងវាយបករបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) គឺជាចំណុចខ្លាំង ដែលលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានយកចិត្តទុកដាក់ មុនជំនួបដំបូងសម្រាប់ការត្រឡប់មកវិញនៃលីគកំពូលកម្ពុជានាថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។

លោក មាស ចាន់ណា បានបញ្ជាក់ថា មកទល់ពេលនេះណាហ្គាវើលដ៏ បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់ចុងសប្ដាហ៍នេះ តែត្រូវថា ក្រុមទាំងមូល ដំណើរការបានល្អកម្រិតណា លោកមិនទាន់ដឹងនោះទេ។ ចំណែកប៉ះក្រុមទ័ពថ្ងៃអាទិត្យនេះ ក៏មិនមែនជារឿងងាយស្រួលនោះទេ ដ្បិតឆ្នាំនេះពួកគេបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួត។

គ្រូបង្វឹកបានជួយណាហ្គាវើលដ៏ លើកពានលីគ ឆ្នាំ២០១៨ រូបនេះបន្ដថា «ខ្ញុំគិតថា រាងពិបាក ដោយសារការពារជាតិឥលូវ ជាទូទៅគាត់មានការពារ៥ បូកបម្រើការពារ២ មានន័យថា ការពារគាត់ខ្លាំងជាប្រយុទ្ធ។ នេះទី១ ហើយទី២ ក្រុមគាត់ចាំត្រៀមតែវាយបកទេ។ ចឹងអ្វីដែលយើងត្រូវប្រយ័ត្ន គឺប្រយ័ត្នការវាយបករបស់គាត់ ហើយនឹងព្យាយាមធ្វើយ៉ាងម៉េច ទម្លុះការពារ៥ និងបម្រើការពារ២ ឲ្យបាន»

ទន្ទឹមជាមួយគ្នា លោកក៏ហាក់មិនទាន់មានអារម្មណ៍កក់ក្ដៅ ចំពោះប្រព័ន្ធការពាររបស់ខ្លួន សម្រាប់ការប្រកួតនេះដែរ បន្ទាប់ពីមានការកែតម្រូវ ក្រោយលោកបានមើលឃើញពីចំណុចខ្វះមួយចំនួនកាលពីដើមរដូវកាលកន្លងទៅ។ លោកថា «តាមការចង់បាន គឺមិនទាន់តាមការចង់បានទេ គ្រាន់តែល្អប្រសើរជាងមុន ជាពិសេសទម្លាប់របស់គាត់នៅតែមានបញ្ហា ព្រោះការពារខ្ញុំឆ្នាំនេះគឺ ៤នាក់ ថ្មីទាំង៤ ចឹងវាពិបាក»

គួរដឹងថា ណាហ្គាវើលដ៏ នឹងត្រូវជួបអតីតក្រុមឈ្មោះក្រសួងការពារជាតិនាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានស្ដាតចាស់ ប៉ុន្ដែការប្រកួតនេះ ក៏មិនខុសពីប្រកួតផ្សេងៗដែរ ដោយត្រូវធ្វើឡើងបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋានឡើយ ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |