ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីប្រឹក្សាយោធារបស់UN ទទូច​កម្ពុជា​ពន្លឿនរៀបចំ​កង​មួកខៀវ១០០នាក់​បន្ថែមទៀត បញ្ជូន​អាហ្វ្រិកកណ្តាល

ទីប្រឹក្សាយោធារបស់UN ទទូច​កម្ពុជា​ពន្លឿនរៀបចំ​កង​មួកខៀវ១០០នាក់​បន្ថែមទៀត បញ្ជូន​អាហ្វ្រិកកណ្តាល

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារប្រព័ន្ធអនឡាញជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព នៅថ្ងៃទី២២ខែមេសានេះ នាយឧត្តមសេនីយ៍ Birame Diop ទីប្រឹក្សាយោធាលេខាធិការដ្ឋានអង្គការសហប្រជាជាតិ បានស្នើកម្ពុជាពន្លឿនការរៀបចំបញ្ជូនកងកម្ទេចគ្រឿងផ្ទុះ១កងថ្មី សរុបជាង ១០០នាក់បន្ថែម ដើម្បីចល័តការងារកម្ទេចគ្រឿងនៅសាធារណៈរដ្ឋអាហ្វឹ្រកកណ្តាល។

នាយឧត្តមសេនីយ៍ Birame Diop ថ្លែងថា នៅពេលបច្ចុប្បន្ន ការប្រើប្រាស់ឧបករណ៍កែច្នៃ (IEDs) ដើម្បីបំផ្ទុះធ្វើភេវរកម្មបាននិងកំពុងកើតមានឡើងច្រើនគួរអោយកត់សម្គាល់ និងផ្តល់ហានិភ័យខ្ពស់ ជាពិសេសនៅសាធារណរដ្ឋអាហ្វ្រិកណ្តាល និងនៅប្រទេសម៉ាលីផងដែរ ។

នាយឧត្តមសេនីយ៍ Birame Diop បញ្ជាក់ថា ដូចពេលថ្មីៗនេះជាដើម ករណីបំផ្ទុះគ្រាប់មីន និង​គ្រឿងផ្ទុះ​កែច្នៃ IEDs កើតមានរហូតដល់៦៦​ ករណី បង្ករបួស ​ឆក់យកអាយុជីវិតកម្លាំង​រក្សាសន្តិភាព និង​ប្រជាពលរដ្ឋអាហ្វ្រិកកណ្តាល ហើយដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់សុវត្ថិភាពដល់កម្លាំង​រក្សាសន្តិភាព ​និងប្រជាជន ​នាយឧត្តមសេនីយ៍​ Birame Diop ក៏បានស្នើយ៉ាង​ទទូច​អោយកម្ពុជា ពន្លឿន​ក្នុងការចល័តកម្លាំងជំនាញ​របស់កម្ពុជា​ទៅកាន់តំបន់បេសកកម្មអោយបានឆាប់រហ័ស ។

ចំពោះការស្នើកម្ពុជាពន្លឿនការចល័តទ័ពមួកខៀវកម្ទេចគ្រឿងផ្ទុះបន្ថែម​ទៅសាធារណរដ្ឋអាហ្វឹ្រក​កណ្តាល​ បានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២០ ​ខែមីនា ឆ្នាំ២០២២ ​កន្លងទៅ​នេះក្រុមមន្ត្រីរបស់​អង្គការ​សហប្រជាជាតិ​ប្រចាំនៅទីស្នាក់ការកណ្តាល ​នាទីក្រុងញូយ៉ក ១ក្រុម បានចុះមកធ្វើការត្រួត​ពិនិត្យ ​និងវាយតម្លៃការរៀបចំមធ្យោបាយសំភារៈគ្រឿង​បំពាក់កងកម្ទេចគ្រឿងផ្ទុះ និងវាយតម្លៃ​សមត្ថភាព​កងកម្ទេចគ្រឿងផ្ទុះកម្ពុជា១​កងថ្មីចំនួនជាង១០០នាក់ ដើម្បីស្នើបញ្ជូនទៅបំពេញ​បេសកកម្ម​ថែរក្សាសន្តិភាព​ UNនៅរដ្ឋធានីប៊ែងហ្គី​ សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅពេលឆាប់នេះ។

នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី ក្នុងនាមជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន​ថ្លែងថា កម្ពុជា បានបញ្ជូនទ័ពមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាព​UN នៅតំបន់BRIA សាធារណៈរដ្ឋ​អាហ្វ្រឹក​កណ្តាល​លើកដំបូងនៅឆ្នាំ២០១៥ មកដល់ឆ្នាំ២០២២ គឺកម្ពុជា បាន​បញ្ជូន​ទ័ព​មួកខៀវប្តូរវេនប្រចាំឆ្នាំ១ឆ្នាំម្តង​ចំនួនជាង២០០នាក់ ​បានចំនួន៨លើក។ ​ដោយឡែកការ​បញ្ជូន​ប្តូរវេន​លើកទី៨ក្នុងឆ្នាំ២០២២នេះ ភាគីUN ​បានស្នើកម្ពុជា បន្ថែមកងកម្លាំងចំនួន១៥នាក់បន្ថែមទៀត ដើម្បី​ពង្រឹកបេសកកម្មដូចជា ​សាងសង់សំណង់ផ្តេក ​សាងសង់​សំណង់បញ្ឈរ​ ដោះមីន កម្ទេច​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ​ជីកអណ្តូងទឹក ​ជួយជនស៊ីវិលផ្នែកមនុស្សធម៌​ និងការពារជនស៊ីវិល នៅ​តំបន់មានជម្លោះសង្គ្រាមនៅតំបន់ BRIAជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |