ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អង់គ្លេស៖ «ការអនុម័តច្បាប់សន្តិសុខថ្មីរបស់ចិន រំលោភលើសេចក្តីប្រកាសរួមឆ្នាំ១៩៨៤, យើងអនុញ្ញាតឲ្យប្រជាជនហុងកុង៣លាននាក់ ចូលសញ្ជាតិអង់គ្លេស»

អង់គ្លេស៖ «ការអនុម័តច្បាប់សន្តិសុខថ្មីរបស់ចិន រំលោភលើសេចក្តីប្រកាសរួមឆ្នាំ១៩៨៤, យើងអនុញ្ញាតឲ្យប្រជាជនហុងកុង៣លាននាក់ ចូលសញ្ជាតិអង់គ្លេស»

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា ការអនុម័តច្បាប់សន្តិសុខជាតិថ្មីរបស់ប្រទេសចិន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីប្រកាសរួមនៅឆ្នាំ១៩៨៤ ហើយរដ្ឋាភិបាលទីក្រុងឡុងដ៍ នឹងផ្តល់ជូនប្រជាជនហុងកុងប្រហែលជា ៣លាននាក់នូវជម្រើស ដើម្បីចូលសញ្ជាតិអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានថ្លែងក្នុងសភា កាលពីថ្ងៃពុធសប្តាហ៍នេះថា ការអនុម័ត និងការដាក់ឱ្យ អនុវត្តច្បាប់សន្តិសុខជាតិនេះគឺជាការបំពានយ៉ាងច្បាស់ និងធ្ងន់ធ្ងរលើសន្ធិសញ្ញាហុងកុង រវាងប្រទេសចិន និងចក្រភពអង់គ្លេស។

លោក ចនសុន បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួន ក្នុងការផ្តល់ឱ្យអ្នកកាន់លិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas) នៅទីក្រុងហុងកុង នូវជម្រើសដើម្បីចូលសញ្ជាតិអង់គ្លេស ដែលពួកគេមានសិទ្ធិទៅរស់នៅ និងធ្វើការនៅចក្រភពអង់គ្លេសបាន។

ជុំវិញបញ្ហាខាងខាងលើនេះ ស្ថានទូតចិនប្រចំានៅទីក្រុងឡុងដ៍ បានសរសេរក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើភាគីអង់គ្លេសធ្វើការផ្លាស់ប្តូរជាឯកតោភាគី លើការអនុវត្តវិធានការនេះ អង់គ្លេសនឹងបំពាន់លើជំហររបស់ខ្លួន ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងបទដ្ឋាននានាក្នុងទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិនប្រឆាំងដាច់ខាតលើវិធានការនេះ និងរក្សាសិទ្ធិក្នុងការចាត់វិធានការតបវិញ។ ទោះជាយ៉ាងណា ស្ថានទូតចិននៅអង់គ្លេស មិនបានបញ្ជាក់អំពីអ្វី ដែលខ្លួននឹងធ្វើការឆ្លើយតបនោះឡើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |