ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

លោក Ramos-Horta ប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទីម័រខាងកើត

លោក Ramos-Horta ប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទីម័រខាងកើត

(ឌីលី)៖ អតីតប្រធានាធិបតីទីម័រខាងកើត លោក ចេសេ រ៉ាម៉ូស-ហូតា (Jose Ramos-Horta) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំចុងក្រោយ បន្ទាប់ពីលោកទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

ក្រោយសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់រួចរាល់ ទិន្នន័យពីគណៈកម្មការបោះឆ្នោតទីម័រខាងកើត ហៅកាត់ STAE បានបង្ហាញថា លោក Ramos-Horta ទទួលបានសំឡេងគាំទ្រ៦២ភាគរយ ក្នុងការបោះឆ្នោតជុំទី២ ដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលជាចំនួនដាច់ឆ្ងាយ ពីគូប្រជែងរបស់លោក ដែលជាប្រធានាធិបតីបច្ចុប្បន្នគឺលោក ហ្រ្វង់ស៉ីស្កូ ហ្គូតេរ៉េស (Franciso Guterres) ដែលមានសំឡេងគាំទ្រត្រឹម ៣៧ភាគរយ។

ក្នុងការប្រកាសជ័យជម្នះលោក Ramos-Horta បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំទទួលបានអំណាចនេះពីប្រជាជាតិ តាមរយៈការសម្តែងចេញយ៉ាងច្បាស់ នៃការប្តេជ្ញារបស់ប្រជាជន ចំពោះលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំនឹងព្យាយាមដើរផ្លូវគន្លងផ្លូវ នៃកិច្ចសន្ទនាដោយការអត់ធ្មត់និងឥតឈប់ឈរ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់បញ្ហានានាដែលប្រទេសនេះកំពុងប្រឈម»

គួរបញ្ជាក់ថា អ្នកនយោបាយវ័យ៧២ឆ្នាំរូបនេះ ក៏ធ្លាប់កាន់តំណែងជាប្រធានាធិបតីទីម័រខាងកើត កាលពីចន្លោះឆ្នាំ២០០៧-២០១២ ម្តងរួចមកហើយផងដែរ ហើយពេលមុននោះ លោកក៏មានតួនាទីជានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថែមទៀតផង៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |