ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត សរុបចំនួនភ្ញៀវទេសចរទូទាំងប្រទេសមានជាង៥លាន១៧ម៉ឺននាក់

បុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត សរុបចំនួនភ្ញៀវទេសចរទូទាំងប្រទេសមានជាង៥លាន១៧ម៉ឺននាក់

(ភ្នំពេញ)៖ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន៥,១៧៥,៧៥៤នាក់ ក្នុងនោះមានភ្ញៀវជាតិ៥,១៤០,៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥,២៥៩នាក់។

ចំពោះតួលេខប្រចាំថ្ងៃ រួមមាន៖

* ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់។
* ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់។
* ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។
* ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន៥៨៥,៤២៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៦៥៣,៨៩៦នាក់
* ខេត្តកំពង់ចាម ៥៤១,៩០០នាក់
* ខេត្តបន្ទាយមានជ័យ ៤៧១,១១៩នាក់
* ខេត្តសៀមរាប ៤៥៥,៩៨៤នាក់
* ខេត្តព្រៃវែង ៣៩៦,៣២៨នាក់
* ខេត្តកំពង់ស្ពឺ ៣៤៥,០១៨នាក់
* ខេត្តពោធិ៍សាត់ ៣៣៨,៩១៦នាក់
* ខេត្តកំពង់ឆ្នាំង ៣០០,៥៦១នាក់
* ខេត្តកំពត ២៨៤,៨៩៣នាក់
* ខេត្តព្រះសីហនុ ២៦៤,៣០៨នាក់
* រាជធានីភ្នំពេញ ២៤០,៤៦០នាក់

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវសរុបមានប្រមាណ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបមានប្រមាណ៩៤ម៉ឺននាក់។

លោកបានបន្តថា ប្រជាពលរដ្ឋភាគច្រើនបានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលធ្វើឲ្យចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗមានភាពមមាញឹកខ្លាំង។

បើតាមលោករដ្ឋមន្ត្រី ចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើកអាជីវកម្មឡើងវិញ បានទទួលការកក់ពេញស្ទើរ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។

វិស័យឯកជនសម្ដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។

ការជឿជាក់លើភាពស៉ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើនបានជ្រើសជម្រើសមិនពាក់ម៉ាស់។ ក្នុងន័យនេះ តាមការស្ទង់មតិ និងសង្កេតជាក់ស្តែងមិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លងជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯងនៅផ្ទះបានដែរ។

ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស ស្ថានភាពហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់យ៉ាងល្អប្រសើរទៅកាន់គ្រប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសជាតិ ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោក្នុងការផ្តល់វ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ដែលបង្កើតបានភាពស៉ាំសហគមន៍គួរជាទីទុកចិត្តនិង វិធានការ ៣កុំ ៣ការពារ និងវិធីសាស្ត្រដែលអាចព្យាបាលដោយខ្លួនឯងបានបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តដោយរីករាយ ជាមួយនឹងគោលដៅ និងផលិតផលទេសចរណ៍ថ្មីៗប្លែកៗដ៏ទាក់ទាញដែលបានឆក់យកឱកាសរៀបចំបង្កើត និងអភិវឌ្ឍន៍ឡើងក្នុងពេលវិបត្តិកូវីដ១៩នេះ។

ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងពេលចូលឆ្នាំ៣ថ្ងៃ លោករដ្ឋមន្ត្រីឱ្យផ្នែកជំនាញសេដ្ឋកិច្ចទេសចរណ៍បូកសរុបគោរពរាយការណ៍ ហើយនឹងបញ្ជាក់តាមក្រោយ។ ប៉ុន្តែតាមការសាកសួរ និងស្ទង់មតិបឋមចំពោះគ្រួសារមួយដែលមានគ្នា៥នាក់ ហើយធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង៥០០ដុល្លារទេ (គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ ចាក់សាំង រួមទាំងការទិញទំនិញផ្សេងៗរៀបចំរណ្តាប់បង្សុកូល និងចង្ហាន់ទៅវត្តផង)៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |