ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សង្រ្កាន្តវត្តភ្នំ រៀបចំរួចរាល់សម្រាប់ផ្ដល់ការកម្សាន្ត ជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំថ្មី

សង្រ្កាន្តវត្តភ្នំ រៀបចំរួចរាល់សម្រាប់ផ្ដល់ការកម្សាន្ត ជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំថ្មី

ភ្នំពេញ៖ សង្រ្កាន្តវត្តភ្នំគិតត្រឹមថ្ងៃទី១៣ ខែមេសាឆ្នាំ ២០២២នេះ បានរៀបចំកាន់តែស្រស់ស្អាត ដោយមានទាំងស្តង់ពិព័រណ៍ ស្តង់លក់ចំណីអាហារ និងការតុបតែងជាច្រើនទៀត ដើម្បីត្រៀមផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំ។

ភូមិសាស្រ្តរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តដទៃទៀត បានរៀបចំនូវកម្មវិធីសង្រ្កាន្ត ដើម្បីផ្ដល់​ភាព​សប្បាយរីករាយជូនប្រជាពលរដ្ឋ។

ជាក់ស្ដែងសម្រាប់រាជធានីភ្នំពេញគឺរៀបចំកម្មវិធីសង្រ្កាន្តនៅទីតាំងវត្តភ្នំ ដោយមានការតុបតែង ស្តង់ពិព័រណ៍ ស្តង់លក់ចំណីអាហារ ល្បែងប្រជាប្រិយគ្រប់ប្រភេទ និងការរាំកម្សាន្តផងដែរ។ នេះជាការលើកឡើងរបស់លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ខណៈចុះមកបញ្ចប់ការងាររៀបចំនត្រឹមថ្ងៃនេះ។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលស្នាក់នៅរាជធានីភ្នំពេញ អញ្ជើញ​មក​កំសាន្ត​ក្នុងឱកាសចូលឆ្នាំខ្មែរ។

ចំពោះស្តង់ពិព័រណ៍ ដែលរៀបចំក្នុងឱកាស ៣ថ្ងៃនេះ គឺបែងចែកជា ៣តំន់ផ្សេងគ្នា ដោយមានតំបន់​ដាក់តាំងបង្ហាញផលិតផលខ្មែរ ​តំបន់ដាក់តាំងបង្ហាញស្នាដៃ​របស់ការិយាល័យជំនាញ នៃមន្ទីរវប្បធម៌ ​ក៏ដូចជាស្តង់លក់ចំណីអាហាររបស់ប្រជាពលរដ្ឋផងដែរ។

សម្រាប់ស្តង់នៃការិយាល័យជំនាញរបស់មន្ទីរវប្បធម៌ ​រាជធានីភ្នំពេញ ក៏បានត្រៀមខ្លួនរួចរាល់​ដើម្បី​បង្ហាញពី កិច្ចការនិងស្នាដៃ ​និងសម្បត្តិវប្បធម៌របស់ខ្មែរផងដែរ។

ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ ជាការរៀបចំលើកដំបូងរបស់កម្ពុជា ក្រោយមានវត្តមានវត្តមានកូវីដ។ តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំ កម្មវិធីសង្រ្កាន្ត​និង​តុបតែង​យ៉ាងស្រស់ស្អាត ដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។ ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ​ក៏ស្របពេលដែលកម្ពុជា​ មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ២ខ្ទង់ប្រចាំថ្ងៃ និងស្របពេល​ដែល​កម្ពុជា​សម្រេច​ជោគជ័យធំធេង​លើការ​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |