ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សម្ដេចតេជោ ហ៊ុន សែន ក្រើន​រំលឹក​ដល់​ជនរួមជាតិ ត្រូវបន្តអនុវត្តវិធាន​សុខាភិបាល​ឲ្យ​បាន​គ្រប់គ្នា​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សម្ដេចតេជោ ហ៊ុន សែន ក្រើន​រំលឹក​ដល់​ជនរួមជាតិ ត្រូវបន្តអនុវត្តវិធាន​សុខាភិបាល​ឲ្យ​បាន​គ្រប់គ្នា​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តក្រើនរំលឹកដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសទាំងអស់ ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

ការក្រើនរំលឹកជាថ្មីម្តងទៀតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនេះ គឺ​បាន​ធ្វើឡើង​ក្នុង​ឱកាសដែលសម្តេចបានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជនឥណ្ឌា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ​នៅវិមានសន្តិភាព​ ដោយ​ពិធី​ផ្តល់ និង​ទទួលនេះ​ក៏មានការ​ ចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ​លោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេផងដែរនោះ។

សូមបញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ​នូវការ​ប្រកាន់ខ្ជាប់​ចំនួន ៣ចំណុច​ដល់​ប្រជាជន​ទូទាំង​ប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយក្នុងនោះរួមមាន​ទី១៖ ត្រូវអនុវត្តនូវវិធានការណ៍ «៣ការពារ ៣កុំ» ប្រកាន់ខ្ជាប់​នូវការពាក់ម៉ាស់​ រក្សាគម្លាត សម្អាត​នឹង​ទឹក​អាកុលឱ្យបានត្រឹមត្រូវ ​ពិសេស​ត្រូវយក​កាត​វ៉ាក់សាំង​ដាក់​តាមខ្លួន រាល់ពេល​ចេញ​ដើរ​កម្សាន្ត ​ព្រោះ​មានកន្លែងខ្លះតម្រូវឱ្យភ្ញៀវ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង ម្យ៉ាងទៀត​ក្រសួង​សុខា​ភិបាល​ក៏​មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចាក់វ៉ាក់សាំង​នៅកន្លែងកម្សាន្តនោះតែម្ដង​ប្រសិនបើដល់​វេនចាក់ដូសទី៣ (ដូសជំរុញ)។

ទី២៖ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យ​ទៅ​ដល់​គោលដៅ ​និងត្រលប់មកផ្ទះវិញ​ប្រកប​ដោយសុវត្ថិភាព។ និង ទី៣៖ ត្រូវប្រកាន់ខ្ជាន់​នូវការ​ថែរក្សាអនាម័យជាប់ជានិច្ច ​ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ​ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)​នេះតែម្តង។

ខណៈបុណ្យចូលឆ្នាំថ្មីនៅសល់តែពីរថ្ងៃទៀតនឹងចូលមកដល់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនពរ ​និងបានបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរជ័យដល់សម្តេច​ ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងប្រជាជនកម្ពុជាទូទាំងប្រទេស ​សូមឱ្យមានសិរីសួស្តី ជ័យមង្គល និងវិបុលសុខមហាប្រសើរផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |