ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

Leicester City បង្ហាញ​រូបសំណាក​អតីត​ម្ចាស់​ក្លិប​ដែល​បាត់បង់​ជីវិត​ដោយសារ​ធ្លាក់​ឧទ្ធម្ភាគចក្រ​

Leicester City បង្ហាញ​រូបសំណាក​អតីត​ម្ចាស់​ក្លិប​ដែល​បាត់បង់​ជីវិត​ដោយសារ​ធ្លាក់​ឧទ្ធម្ភាគចក្រ​

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អង់គ្លេស Leicester City បានដាក់​បង្ហាញ​រូបសំណាកលោក Vichai Srivaddhanaprabha ដែលជា​អតីត​ប្រធាន​ក្លិប​ដែល​បាន​បាត់បង់ជីវិត​ដោយសារ​ធ្លាក់​ឧទ្ធម្ភាគចក្រ​។ ​​លោក Vichai រួមជាមួយ​មនុស្ស​បួន​នាក់​ផ្សេងទៀត​សុទ្ធតែ​ស្លាប់ ក្នុង​ហេតុការណ៍​អកុសល​ធ្លាក់​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​កាលពី​ខែ​តុលា​ ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​កីឡដ្ឋាន King Power​។

​​មរណភាព​លោក Vichai គឺ​ពីរ​ឆ្នាំ​បន្ទាប់ពី Leicester City ធ្វើ​ឱ្យ​កក្រើក​សារព័ត៌មាន​កីឡា​ពិភពលោក​ក្រោយ​ឈ្នះ​ពាន English Premier League មិន​គួរ​ឱ្យ​ជឿ​នៅ​ឆ្នាំ​២០១៦​។​ ​​ការ​ដាក់​បង្ហាញ​រូបសំណាក​លោក Vichai គឺ​ចំ​ថ្ងៃ​ខួបកំណើត ៦៤​ឆ្នាំ​របស់​លោក​ដែល​មាន​ការចូលរួម​ដោយ​ក្រុម​គ្រួសារ ដែល​រួមមាន​លោក Khun Aiyawatt ដែល​ជា​កូនប្រុស និង​ជា​ម្ចាស់​ក្លិប​នា​ពេល​បច្ចុប្បន្ន​។ ​​អ្នក​ចាត់​ក​ការដែល​ដឹកនាំ Leicester City ឈ្នះ​បាន EPL លោក Claudio Ranieri ក៏​បាន​ចូលរួម​ពិធី​សម្ពោធ​រូបសំណាក​នេះ​ដែរ និង​រួម​ជាមួយ​កីឡាករ Leicester កាលពី​អតីតកាល និង​បច្ចុប្បន្ន​ផង​ដែរ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |