ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សំបុត្រ​ទស្សនា​ការប្រកួត World Cup លក់​ចេញ​ជាង ៨០​ម៉ឺន​សន្លឹក​ហើយ​តាម​ប្រព័ន្ធ​អន​ឡាញ​

សំបុត្រ​ទស្សនា​ការប្រកួត World Cup លក់​ចេញ​ជាង ៨០​ម៉ឺន​សន្លឹក​ហើយ​តាម​ប្រព័ន្ធ​អន​ឡាញ​

​បាល់ទាត់៖ ​អ្នកគាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក​បាន​ទិញ​សំបុត្រ ​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​ជាង ៨០​ម៉ឺន​សន្លឹក​ហើយ​តាម​ប្រព័ន្ធ​អន​ឡាញ នេះ​បើតាម​ការបញ្ជាក់​របស់ FIFA​។ ​​សំបុត្រ​ទស្សនា ៨០៤,១៨៦សន្លឹក​ត្រូវបាន​លក់​ចេញ​ក្នុងដំណាក់កាល​ទី១​។

FIFA បានបញ្ជាក់​ទៀតថា​ ភាគច្រើន​សំបុត្រ​ដែល​លក់ដាច់គឺ​ដោយ​អ្នកគាំទ្រ​នៅ​កាតា អាមេរិក អង់គ្លេស ម៉ិ​ក​ស៊ិ​ក អារ៉ាប់​រួម អាល្លឺម៉ង់ ឥណ្ឌា ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន និង​អារ៉ាប៊ីសាអ៊ូឌីត​។ ​​សំបុត្រ​សំរាប់​ពិធី​បើក​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​ជាការ​ប្រកួត​របស់​ក្រុម​ម្ចាស់ផ្ទះ​កាតា និង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី១៨ ខែធ្នូ​គឺជា​ជំរើស​ដែល​លក់បាន​ច្រើន​បំផុត​។ ​​FIFA បានបញ្ជាក់​បន្ថែមថា អ្នកគាំទ្រ​ដែល​ទិញ​មិនទាន់​ក្នុងដំណាក់កាល​ដំបូង នឹងមាន​ឱកាស​ទិញ​នៅ​ដំណាក់កាល​ទី២ ដែល​នឹង​បើក​លក់​នៅ​ថ្ងៃទី៥ ខែមេសា​ខាងមុខនេះ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |