ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ បង្កើនការត្រួតពិនិត្យការនាំចូលសារធាតុគីមីផ្សំ និងគ្រឿងញៀនពីក្រៅប្រទេស

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ បង្កើនការត្រួតពិនិត្យការនាំចូលសារធាតុគីមីផ្សំ និងគ្រឿងញៀនពីក្រៅប្រទេស

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ បង្កើនការត្រួតពិនិត្យការនាំចូលសារធាតុគីមីផ្សំ និងគ្រឿងញៀនពីក្រៅប្រទេស ខណ:ថ្មីៗនេះនៅខេត្តស្ទឹងត្រែង មានករណីយកគោយន្តដឹកគ្រឿងញៀនរាប់រយគីឡូក្រាម បន្តកន្ទុយគ្នាបម្រុងដឹកចូលមកទឹកដីកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវ ធ្វើការបង្រ្កាបបាន។

ការស្នើបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

ការអំពាវនាវរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ធ្វើឡើងបន្ទាប់ប៉ុន្មានថ្ងៃមុននេះ នៅខេត្តស្ទឹងត្រែង មានករណីយកគោយន្តដឹកគ្រឿងញៀនប្រមាណជាង ៦០០គីឡូក្រាម បន្តកន្ទុយគ្នាចំនួន៣គ្រឿង បម្រុងដឹកចូលមកទឹកដីកម្ពុជា ប៉ុន្តែត្រូវបាន អាជ្ញាធរប្រទេសឡាវ ធ្វើការបង្រ្កាបបាន ខណៈគោយន្តទាំងនោះធ្លាប់តែដឹកជី នៅខេត្តជាប់នឹងព្រំដែនខេត្តស្ទឹងត្រែង។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អំពាវនាវដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តដែលជាប់ព្រំដែន ប្រទេសជិតខាង រួមមានប្រទេសឡាវ ថៃ និងប្រទេសវៀតណាម ត្រូវបង្កើនការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេស ដោយមិនត្រូវធ្វេសប្រហែសបន្ត ទៀតនោះឡើយ ខណៈគ្រឿងនេះបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនោះ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានបង្ហាញការហួសចិត្តថា «ប៉ុន្មានថ្ងៃមុនខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ហើយគោយន្ត ពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការុងៗ ហើយការដឹកនេះ គឺជាការដឹកដោយចំហរ…។ លេងតែអញ្ចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអរគុណដល់អាជ្ញាធរឡាវ ដែលចាប់បានទាន់ពេលវេលា»

ទន្ទឹមនឹងនេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានស្មើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ នៅច្រកព្រំដែនដែន ច្រករបៀង និងតំបន់មួយចំនួនទៀត ដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀន លួចនាំចូលនូវសារធាតុគីមីផ្សំ ដើម្បីផលិតចេញជាគ្រឿងញៀន ខណៈករណីនេះធ្លាប់មាន ហើយបង្រ្កាប់បាននៅខេត្តកំពង់ស្ពឺ កាលពីកន្លងទៅនេះ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ បរិមានគ្រឿងញៀន ពិសេសបរិមាណសារធាតុគីមីផ្សំ ដែលរឹបអូសបាន គឺមានការកើនឡើងច្រើន ដែលចំណុចនេះ ធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភកាន់តែខ្លាំង ព្រោះកន្លងមក យើងតែងគិតថា កម្ពុជាជាប្រទេសទទួល រងឥទ្ធិពលការផលិត និងចរាចរឆ្លងកាត់នៃគ្រឿងញៀននៅក្នុង និងក្រៅតំបន់ ក៏ប៉ុន្តែតាមរយៈលទ្ធផលបង្រ្កាបកន្លងមកនេះ កម្ពុជាកំពុងប្រឈមខ្លាំងទៅនឹងការព្យាយាមរបស់ក្រុមឧក្រិដ្ឋជន ដើម្បីប្រែក្លាយកម្ពុជាទៅជាកន្លែង ផលិតគ្រឿងញៀន ដើម្បីបម្រើឱ្យតម្រូវការ ដែលអាចថា មានការកើនឡើងនៅក្នុងស្រុក ឬដើម្បីនាំចេញទៅកន្លែង ផ្សេងនៅក្រៅប្រទេស ដែលពួកគេចង់បំពេញតម្រូវការនោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |