ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិន ហៅការអះអាងរបស់ NATO ថាខ្លួនគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាព័ត៌មានក្លែងក្លាយ

ចិន ហៅការអះអាងរបស់ NATO ថាខ្លួនគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាព័ត៌មានក្លែងក្លាយ

(ប៉េកាំង)៖ ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់អគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) ថាបាន «ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ» ដោយការអះអាងថាចិនបានគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ចំពេលសហរដ្ឋអាមេរិកព្រមានចិនកុំឱ្យលូកដៃជួយ ម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

អគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) កាលពីថ្ងៃពុធកន្លងទៅនេះ បាននិយាយថាចិនថាបានផ្តល់ការគាំទ្រ ផ្នែកនយោបាយដល់រុស្ស៊ី ហើយបំភ្លៃការពិត ហើយលោកក៏បានព្រមានទីក្រុងប៉េកាំងផងដែរ មិនឲ្យផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បានច្រានចោលការចោទប្រកាន់បែបនេះដោយលើកឡើងថា «អង្គការ NATO ខ្លួនឯងទៅវិញទេ ដែលជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត»

លោក វ៉ាង បានបន្ថែមយ៉ាងដូចច្នេះថា «ជំហររបស់ចិនគឺស្របទៅនឹងបំណងប្រាថ្នារបស់ប្រទេសភាគច្រើន ហើយការចោទប្រកាន់ ឬសង្ស័យណាមួយដែល មិនសមហេតុនឹងត្រូវបរាជ័យ។ យើងតែងតែចាត់ទុកថា អ៊ុយក្រែនគួរតែជាស្ពានតភ្ជាប់លោកខាងលិច និងខាងកើត ជាជាងស្ថិតនៅចំណុចកណ្តាលនៃការប្រកួតប្រជែងរវាងមហាអំណាច»

គួរបញ្ជាក់ថា កន្លងទៅប្រទេសចិន បានបដិសេធក្នុងការថ្កោលទោសរុស្ស៊ី ដែលជាដៃគូដ៏ជិតសិ្នទ្ធរបស់ខ្លួន ជុំវិញសង្រ្គាមនៅអ៊ុយក្រែន តែបានផ្តល់ជំនួយ មនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន ដែលរងគ្រោះពីសង្គ្រាម៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |