ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តារា​បាល់ទាត់​វៀតណាម Nguyen Quang Hai គ្រោង​ចាក​ចេញពី Hanoi FC ទៅ​តំបន់​អឺរ៉ុប

តារា​បាល់ទាត់​វៀតណាម Nguyen Quang Hai គ្រោង​ចាក​ចេញពី Hanoi FC ទៅ​តំបន់​អឺរ៉ុប

​បាល់ទាត់៖ ​តារាង​បាល់ទាត់​វៀតណាម Nguyen Quang Hai កំពុងមាន​ម​ហិ​ច្ច​តា​ចង់​ផ្លាស់​ទៅលេង​នៅ​តំបន់​អឺរ៉ុប​នៅ​ពេល​ចាក​ចេញពី Hanoi FC​។ ​​បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​ឱ្យ Hanoi FC នៅ​ក្របខណ្ឌ V-League សប្តាហ៍​មុន Quang Hai បានចាប់ផ្តើម​ពិភាក្សារ​ពី​អនាគត​របស់ខ្លួន​ជាមួយនឹង​ប្រធាន​ក្លិប Hanoi FC លោក Do Quang Hien​។​

ខ្សែបម្រើ​វ័យ ២៥ឆ្នាំ​រូបនេះ​ធ្លាប់បាន​និយាយថា គេ​ចង់​ចំណាយពេល​លេង​បាល់ទាត់​ក្រៅប្រទេស​វៀតណាម ១ឆ្នាំ​។ កិច្ច​សន្យា​របស់ Nguyen Quang Hai នឹង​អស់​សុពលភាព​ជាមួយ Hanoi FC នៅ​ថ្ងៃទី១២ ខែមេសា​ខាងមុខ​នេះហើយ ខណៈដែល​ការចរចា​កិច្ចសន្យា​ថ្មី​អាចទៅរួច ​លុះត្រា​ក្លិប​អនុញ្ញាតឱ្យ​ចំណាយពេល​ខ្ចី​ជើង​មួយឆ្នាំ​នៅ​តំបន់​អឺរ៉ុប​។ ​មក​ដល់ពេលនេះ Hai ក៏បាន​បដិសេធ​រួចរាល់​ហើយ​ដែរ​ពី​កិច្ចសន្យា​ថ្មី ខណៈដែល​គេ​នឹង​លេង​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ​ឱ្យ Hanoi FC​។

​​សារព័ត៌មាន​កីឡា​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា Hanoi FC បានផ្តល់​ប្រាក់ខែ​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​រក្សា Nguyen Quang Hai នៅ​បន្ត​តែ​ត្រូវបាន​ច្រានចោល​ដោយ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​។​ ​​សូមបញ្ជាក់ថា Nguyen Quang Hai ជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Hanoi FC ឈ្នះ​ពាន​ជាច្រើន​ជាមួយ​ក្រុម​ បូករួម​ទាំង​ពាន​បាល់​មាស​នៅ​ឆ្នាំ២០១៨​។​ ​​កន្លងមក Hai ធ្លាប់បាន​សន្យាថា​នឹងមិន​លេង​ឱ្យ​ក្លិប​ផ្សេង​ទៀតឡើយ​ក្នុង​ក្របខណ្ឌ V-League នេះ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |