ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សម្តេចតេជោ ហ៊ុន សែន ព្រមានថាបើបង្ក្រាបពួកប្រព្រឹត្តបទល្មើសនេសាទមិនបាន មិនបាច់ធ្វើអភិបាលខេត្ត រដ្ឋមន្ត្រី មេនគរបាល និងមេទាហាននោះទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មនិងព្រមានធ្ងន់ៗថា ប្រសិនបើបង្ក្រាបក្រុមប្រព្រឹត្តបទល្មើសនេសាទមិននោះទេ មិនចាំបាច់ធ្វើជាអភិបាលខេត្ត ធ្វើជារដ្ឋមន្ត្រី ធ្វើជាមេនរគបាល និងធ្វើជាមេទាហាននោះទេ។

ជុំវិញករណីបង្ក្រាបបទល្មើសនេសាទនេះ មន្ត្រី និងអាជ្ញាធរបានអះអាងប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ចាប់ជនល្មើសនេសាទខុសច្បាប់មិនបានទេ ដោយសារមានករណីបែកការណ៍មុន ដែលធ្វើឱ្យពួកជនល្មើសដឹងខ្លួន ហើយបើកទូកក្នុងល្បឿនលឿនគេចចេញទៅ។

ការប្រតិកម្មធ្ងន់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗយ៉ាងដូច្នេះថា៖ «អាឡូវយើងជាអ្នកកាន់ដ៏ប៉ុណ្ណឹងបង្ក្រាបពួកអាហ្នឹងមិនបានយើងមិនបាច់ធ្វើចៅហ្វាយខេត្ត និយាយគ្នាឱ្យត្រង់ៗ ហើយក៏មិនចាំបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនចាំបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹង ធ្វើមិនឈ្នះនោះ កុំធ្វើជាមេទាហាន មេប៉ូលីសបន្តទៀត អាឡូវមើល នាំគ្នាបន្ទាប់ពីហ្នឹងទៅនាំគ្នាធ្វើទៅ […] អាឡូវបណ្តាខេត្តជុំវិញបឹងទន្លេសាប ធ្វើបាន ឬមិនបានមើលសន្យាជាមួយគ្នានៅចំពោះមុខ មកពីអស់លោកអត់ព្រមធ្វើរឿងវានៅកន្លែងហ្នឹងទេ»

ជុំវិញចំពោះនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់អភិបាលខេត្តពោធិ៍សាត់ បានរាយការណ៍មកថា លោកបានឱ្យឈ្មោះ និងរាយការណ៍ដើម្បីបង្ក្រាបបទល្មើសនេសាទ ប៉ុន្តែ បែរជាមន្ត្រីបង្ក្រាបក្រុមជនល្មើសមិនដោយលើកឡើងថាជនល្មើសរត់បាត់ទៅវិញ ដោយអះអាងថាជនល្មើសប្រើប្រាស់ទូកលឿនជាងសមត្ថកិច្ច។

«ចុះទុកវាលឿន វាផុតត្រឹមរដ្ឋអំណាចយើងខ្វះសមត្ថភាព ដើម្បីដេញទូកលឿនហ្នឹង សម្តេចបានចោទជាសំណួរថា តើក្រុមជនល្មើសរត់ទៅណា រត់ទៅប្រទេសវៀតណាម ក៏មិនរួច រត់ទៅប្រទេសថៃ ក៏មិនរួច រត់ទៅឡាវ ក៏មិនរួច គឺនៅតែជុំវិញបឹងទន្លេសាប ដេញហ្អ្រែងទាល់តែអស់»។ នេះជាការចោទជាចម្ងល់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើមិនបង្ក្រាបក្រុមជនល្មើសប្រព្រឹត្តបទល្មើសនេសាទនេះឱ្យអស់ពីបឹងទន្លេសាបនោះទេ អនាគតបឹងទន្លេសាបនឹងអស់ត្រី សម្រាប់បរិភោគជាក់ជាមិនខាន។

នាយករដ្ឋមន្ត្រីនៃកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ការបាត់បង់ព្រៃលិចទឹកម្ខាង ការបាត់បង់ត្រីម្ខាង អីឡូវផ្ទៃដីជាង៦ម៉ឺនហិកតា ត្រូវដាំព្រៃលិចទឹកឡើងវិញ ដើម្បីការពារបឹងទន្លេសាបរបស់យើង ជាពិសេសសូមកុំឱ្យមានបន្តសកម្មភាពទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបឡើងវិញជាដាច់ខាត។ សម្តេចថា ប្រសិនបើមិនទប់ស្កាត់ទាន់ពេលនោះទេច្បាស់ណាស់បទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប នឹងរីករាលដាលជាបន្តបន្ទាប់ជាក់ជាមិនខាន។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទ កាប់ទន្ទ្រានព្រៃឈើ គឺគណៈអភិបាលខេត្ត ជាកម្លាំងនាំមុខគេ ពីព្រោះអំណាចត្រូវបានប្រគល់ជូនអស់ហើយ ដូច្នេះ ត្រូវតែចេញមុខប្រតិបត្តិការងារបង្ក្រាបបទល្មើសទាំងនេះ ដោយមិនរងចាំការអនុញ្ញាតពីក្រសួងជំនាញនោះទេ ព្រមជាមួយគ្នានេះពេលត្រឡប់ទៅវិញបណ្តាខេត្តនីមួយត្រូវរៀបចំផែនការរបស់ខ្លួន បង្ក្រាបពួកបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន ក៏បានចំអកឱ្យមន្ត្រី និងអាជ្ញាធរថា បង្ក្រាបបានតែអ្នកដាក់មងតូចតាច មិនដែលបង្ក្រាបទូកនេសាទត្រី បានម្ដង១តោនឡើយ។ ចំណែកបង្ក្រាបឈើដូចគ្នា គឺបង្ក្រាបបានតែអ្នកកាប់អុសតូចតាច មិនដែលបង្ក្រាប់បានអ្នករកស៊ីឈើធំៗបានដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសនេសាទ ជាពិសេសការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបនេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីដាក់ចេញវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |