ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចក្រឡាហោម៖ CPP អភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេ មិន​ដូចការ​ចោទ​របស់​ពួក​ប្រឆាំង​ថា​មិន​បាន​ធ្វើអី

សម្ដេចក្រឡាហោម៖ CPP អភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេ មិន​ដូចការ​ចោទ​របស់​ពួក​ប្រឆាំង​ថា​មិន​បាន​ធ្វើអី

ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា គណបក្សប្រជាជនកម្ពុជា (CPP) បានរំដោះពលរដ្ឋពីសម័យ ប៉ុល ពត ហើយបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ មិនដូចការចោទរបស់ពួកប្រឆាំងថា គណបក្សកាន់អំណាចបច្ចុប្បន្ន មិនបានធ្វើអ្វីនោះទេ ។

ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​លទ្ធផលការងារ ឆ្នាំ២០២១ ​និងទិសដៅអនុវត្តឆ្នាំ២០២២ របស់​រដ្ឋបាល​ខេត្តព្រៃវែង ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២​ សម្ដេចក្រឡាហោម មានប្រសាសន៍ថា អ្នក​នយោបាយមួយចំនួនតែង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា អត់បានធ្វើអ្វីនោះទេ ចេះតែ​ធ្វើ​នៅពេលរៀបចំបោះឆ្នោត​ ដោយទៅសំពះសូមសន្លឹកឆ្នោតពីប្រជាពលរដ្ឋ, តើនេះ​ជាការពិត ឬមិនពិត ​គឺទុកឲ្យពលរដ្ឋជាអ្នកវាយតម្លៃ ។

សម្ដេចបន្តថា ប៉ុន្តែក្នុងឋានៈគណបក្សប្រជាជនកម្ពុជា​ ជាប្រតិបត្តិករ ជាអ្នកដឹកនាំ​ផ្ទាល់​បាន​ដឹង​ច្បាស់ថា ចាប់ពីការទទួលបាននូវឯករាជ្យមក គឺមិនដែលមានពេលណាមានសុខសន្តិភាព​ដូច​បច្ចុប្បន្ន​នោះទេ នេះជាចំណុចត្រូវកត់សម្គាល់ ​ដោយមានការ​បង្រួបបង្រួម​​ផ្សះផ្សា​ជាតិ គ្មាន​ពួក​ឧទ្ទាម​កាន់​អាវុធក្រៅច្បាប់ ​ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ​ដែល​កំពុងកាន់​អំណាច​ចេញ​ពី​ការ​បោះឆ្នោត ។

សម្ដេច ស ខេង បានបន្ថែមថា នេះជាចំណុចពិសេស​ ដែលបញ្ជាក់ឲ្យឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​មិនចេះធ្វើអ្វីនោះទេ​ ចេះធ្វើតាំង​ពី​ប្រទេសជាតិ​នៅ​មានសង្គ្រាម ​ការ​បែប​បាក់​ខ្ទេចខ្ទាំ​ចង់ធ្លាក់​ដល់បាតដាល ​តែទីបំផុតបានស្រង់កេរ្តិ៍ឈ្មោះប្រទេសជាតិ ​តាមរយៈការ​បញ្ចប់​សង្គ្រាម នយោបាយឈ្នះឈ្នះ​ ដែលមានសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ផ្ដួចផ្ដើម​គំនិត​ ហើយធ្វើឲ្យប្រទេសជាតិ ​និងពលរដ្ឋមានសុខសន្តិភាពពេញលេញ ​រហូតមកដល់ពេលនេះ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បានសង្កត់ធ្ងន់ថា បើគ្មានសុខសន្តិភាពទេ​ ប្រហែលជាគណបក្សនយោបាយ ឬអ្នកនយោបាយ មិនមានឱកាសដើម្បីនឹងនិយាយ ​ដើម្បីនឹងថា ​ដើម្បី​ធ្វើសកម្មភាពបាននោះដែរ ហើយ​កត្តាសុខសន្តិភាពនេះ ​គឺគណបក្សប្រជាជនកម្ពុជា ​បាន​អភិវឌ្ឍន៍​ប្រទេសជាតិ មាន​ការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |