ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជំនួប​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិនបាន​ឈាន​ដល់​ភាព​រីក​ចម្រើន​នៃ​បទ​ឈប់​បាញ់

ជំនួប​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិនបាន​ឈាន​ដល់​ភាព​រីក​ចម្រើន​នៃ​បទ​ឈប់​បាញ់

​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov និង​សម​ភាគី​អ៊ុយ​ក្រែ​នលោក Dmytro Kuleba បាន​ព្រមព្រៀងគ្នា​លើ​ការបន្ត​ការចរចា​លើ​ជម្លោះ​នេះ ប៉ុន្តែ​មិនបាន​ឈានដល់ការប្រកាស​បទឈប់​បាញ់​ ក្នុងអំឡុងពេល​ជំនួប​នៅក្នុង​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នោះទេ​។​

ជំនួប​ត្រីភាគី​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Antalya ដោយមាន​វត្តមាន​រប​ស់​រដ្ឋមន្ត្រីការបរទេស​ទួរគីលោក Mevlut Cavusoglu គឺជា​ជំនួប​កម្រិត​ខ្ពស់​លើកដំបូង​រវាង​ទីក្រុង​មូស្គូ និងទីក្រុង​គី​វ ចាប់តាំងពី​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នលោក Dmytro Kuleba និយាយថា លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួប​ជាមួយ​លោក Lavrov ម្តងទៀត​ក្នុង​ទម្រង់​ដូចគ្នាដោយ​ភាគី​ទួរគី​ជា​អ្នក​សម្រុះសម្រួល​។ ​ចំណែក​លោក Lavrov បាន​និយាយថា រុស្ស៊ី​ចង់​បន្ត​ការពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​នក្នុង​ទម្រង់​បច្ចុប្បន្ននៅក្នុងប្រទេស​បេឡា​រុស​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក​មួយ លោក ​Cavusoglu រដ្ឋមន្ត្រីការបរទេស​ទួរគីនិយាយថា ប្រទេសទួរគី​បាន​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បី​បន្ត​កិច្ចខិតខំ​សម្រាប់​ផ្នែក​ការទូត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​បាន​ដើរតួនាទីជា​អ្នក​សម្រុះសម្រួលក្នុងអំឡុងពេល​ជំនួប ហើយ​ទាំង​ភាគីអ៊ុយ​ក្រែ​ន ​និង​រុស្ស៊ីមិន​ជំទាស់​នឹង​ការបន្ត​ជំនួប​ក្នុង​គោល​ការណ៍​នោះទេ​។ ​ចាប់តាំងពី​សប្តាហ៍​មុន​មក គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​កិច្ចចរចាសន្តិភាពចំនួន ៣​លើក​រួចមកហើយ​ក្នុងប្រទេស​បេឡា​រុស ទោះបីជា​ការចរចា​បានបញ្ចប់​ដោយ​គ្មាន​លទ្ធផលផ្លែផ្កា ឬ​បំបែក​ភាពទាល់ច្រក​គួរឱ្យកត់សម្គាល់​ណាមួយ​ក៏ដោយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |