ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចក្រឡាហោម ស ខេង៖ ប្រទេសខ្លះមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនទេ ក្រោយចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា

សម្ដេចក្រឡាហោម ស ខេង៖ ប្រទេសខ្លះមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនទេ ក្រោយចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា

(ព្រះសីហនុ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងថា ប្រទេសមួយចំនួនមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនឡើយ បន្ទាប់ពីចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា ដែលការណ៍នេះក្លាយជាបន្ទុកមួយផ្នែកទៀតដល់កម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែសាធារណៈរដ្ឋប្រជាមានិតចិនប៉ុណ្ណោះ ដែលសហការល្អជាមួយកម្ពុជាក្នុងការទទួលយកអ្នកទោសជាជនជាតិរបស់ខ្លួន ទៅបន្ដអនុវត្តទោសនៅប្រទេសចិនវិញ ក្រោយបញ្ចប់ការបំពេញបែបបទនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «ប្រទេសខ្លះគាត់អត់យកទេ (អ្នកទោស) គាត់ដឹងថាជនជាតិគាត់ ប៉ុន្ដែយើងស្នើឲ្យគាត់យកត្រឡប់ទៅវិញ បញ្ជូនទៅគាត់បដិសេធ។ ចំណុចនេះ គឺពិបាក ដែលយើងកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះ»

សម្ដេចក្រឡាហោម មិនបានបញ្ជាក់ថា ប្រទេសណាខ្លះនោះទេ ដែលមិនព្រមទទួលយកអ្នកទោសរបស់ខ្លួន។

ក្នុងន័យនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន, ក្រសួងសន្ដិសុខសាធារណៈ និងឯកអគ្គរដ្ឋទូតចិន ដែលតែងយកចិត្តទុកដាក់ចំពោះសំណើរបស់កម្ពុជា ចំពោះបញ្ហាស្នើសុំបញ្ជូនអ្នកទោសដែលជាជនជាតិរបស់ខ្លួន ត្រឡប់ទៅបន្ដអនុវត្តទោសនៅប្រទេសនោះវិញផងដែរ។

ដោយសារតែបិទសន្និបាតរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹករឿងរ៉ាវកាលពីពេលកន្លងទៅមួយចំនួនផងដែរ ពិសេសរឿងដែលគេតែងតែតិះតៀន ឬរើសអើងជាតិសាសន៍។ ប៉ុន្ដែស្ថានភាពនេះ នាពេលបច្ចុប្បន្នលែងមានដូចកាលពីពេលមុនទៀតហើយ ហើយខេត្តព្រះសីហនុ តែងតែបង្ក្រាបបានជាបន្ដបន្ទាប់ចំពោះបទល្មើសផ្សេងៗ ដែលបង្កដោយជនជាតិបរទេស។

ប៉ុន្ដែយ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង ស្នើឲ្យបន្ដយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងការថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈផ្សេងៗ នៅខេត្តព្រះសីហនុ សម្ដៅការពារទេសចរណ៍ និងវិនិយោគិន ដែលមកវិនិយោគ។ សម្ដេចក៏បានសង្កត់ធ្ងន់លើការងារឆ្លើយតប និងបកស្រាយចំពោះព័ត៌មានប្រឌិតផ្សេងៗ ដែលប៉ះពាល់ដល់ខេត្តព្រះសីហនុផងដែរ ដើម្បីកុំឲ្យជះផលមិនល្អក្នុងសង្គម។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ក្នុងករណីមានព័ត៌មានប្រឌិត ហើយប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ ហើយគ្មានការបកស្រាយបំភ្លឺឆ្លើយតបទេនោះ ច្បាស់ណាស់នឹងប៉ះពាល់ដល់ការធ្វើទេសចរណ៍ និងវិនិយោគជាក់ជាមិនខានឡើយ ដូច្នេះការងារនេះត្រូវពង្រឹងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |