ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីបំផុតសភាចិនអនុម័តច្បាប់សន្តិសុខជាតិថ្មី​លើហុងកុងហើយ!

ទីបំផុតសភាចិនអនុម័តច្បាប់សន្តិសុខជាតិថ្មី​លើហុងកុងហើយ!

(ហុងកុង)៖ ទូរទស្សន៍ហុងកុងបានចេញផ្សាយនៅមុននេះបន្តិចថា សភាប្រជាជនចិន​បានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីប្រើប្រាស់លើទីក្រុងសេដ្ឋកិច្ចកំពូលមួយនេះហើយ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ចំពោះមុខការព្រមានរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters។

ទូរទស្សន៍ហុងកុង (Cable TV) ខាងលើនេះ បានបញ្ចេញព័ត៌មានអំពីការអនុម័តច្បាប់ ក្រោយទទួលបានប្រភពមួយ​ដែលសុំមិនបញ្ចេញអត្តសញ្ញាណ។ ទូរទស្សន៍នេះថែមទាំងបានចេញផ្សាយទៀតថា ច្បាប់ខាងលើនេះត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍​នៃសភាប្រជាជនប្រជាជនចិនទៀតផង។

គួរបញ្ជាក់ថា ចិនបានបង្កើតច្បាប់ខាងលើនេះ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយបញ្ហា​ជុំវិញអំពើហិង្សា និងតវ៉ានៅក្នុងទីក្រុងហុងកុង ដែលត្រូវបានអូសបន្លាយ​ចាប់តាំងពីឆ្នាំ២០១៩។ ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំង​ការធ្វើវិទ្ធង្សនា, អំពើភេរវកម្ម, ការបំបែកខ្លួន និងការគប់គិតជាមួយបរទេសជាដើម។ ទោះបីជាអាមេរិក​បានចាត់វិធានការមួយចំនួន ដូចជាការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន និងដកឋានៈពិសេស​របស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ស្របតាមច្បាប់របស់អាមេរិករួចទៅហើយក្តី ក៏ប្រទេសចិន​មិនបានបង្ហាញសញ្ញាថា នឹងដកថយវិញនោះដែរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |