ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស របស់ព្រះរាជាណាចក្រថៃឡង់ដ៍

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស របស់ព្រះរាជាណាចក្រថៃឡង់ដ៍

(ភ្នំពេញ)៖ ដោយពិនិត្យឃើញពីគុណតម្លៃ និងរាល់ស្នាដៃការងារដែល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានខិតខំប្រឹងប្រែងបំពេញ និងសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពិសេសនៅក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ទើបសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន (Rajamangala University of Technology Phra Nakhon – RMUTP) បានសម្រេចផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ជូនដល់លោករដ្ឋមន្រ្តី។

ការទទួលបាននេះ ត្រូវបានប្រទានដោយផ្ទាល់ពីសំណាក់ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់យ៉ាក់បុរី (RMUTT) ក្នុងខេត្តផាធុមថានី។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបំពេញការងារជាយូរឆ្នាំកន្លងមក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ តាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ ព្រមទាំងសមិទ្ធផលជាច្រើនទៀត នៅប្រទេសកម្ពុជា ។ ក្រោមការដឹកនាំរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើឱ្យយល់កាន់តែច្បាស់អំពីសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវអំណរគុណចំពោះសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសជូននាក្នុងឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីប្រទេសកម្ពុជា និងការស្វែងយល់ពីយើងទាំងអស់គ្នា ក្នុងការប្រឹងប្រែងកសាងនូវចំណេះជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាង ចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍។

លោករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សញ្ញាបត្របណ្ឌិតកិត្តិយស ដែលលោករដ្ឋមន្រ្តី ទទួលបាននាពេលនេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ដែលកន្លងមកនេះ បានរួមសហការគ្នាក្នុងការចូលរួមកសាងជាតិ និងមាតុភូមិកម្ពុជា។

បើតាមការបញ្ជាក់របស់ លោកបណ្ឌិត សាត ដារ៉ា អតីតនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូន លោក ខៀវ កាញារីទ្ធ ពីសាកលវិទ្យាល័យ នៅថ្ងៃនេះ ដោយភាគីថៃបានមើលឃើញនូវគុណសម្បត្តិសំខាន់ៗចំនួន ០៥ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ។

គុណសម្បត្តិសំខាន់ៗចំនួន ០៥ នោះរួមមាន៖

* លក្ខណៈសម្បត្តិ ទី១៖ មើលទៅលើសម្ព័ន្ធភាពក្នុងការចុះធ្វើការតស៊ូមតិ ដោះស្រាយបញ្ហារវាងកម្ពុជា-ថៃ នៅលើខ្សែបន្ទាត់ព្រំដែន នៅក្នុងជំនួបពិភាក្សាទាំងក្នុង និងក្រៅប្រទេស ។

* លក្ខណៈសម្បត្តិ ទី២៖ ការព្យាយាម ធ្វើទំនាក់ទំនងនូវរាល់វិបត្តិដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូចជាមួយភាគីថៃ ដោយបានជួយកាត់បន្ថយ និងនាំឲ្យមានការឯកភាពគ្នា ។

* លក្ខណៈសម្បត្តិ ទី៣៖ ឯកឧត្តម ខៀវ កាញារីទ្ធ មានវីរភាពក្នុងកិច្ចការពង្រឹងខាងផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ឱ្យមានលក្ខណៈល្អប្រសើរ ។

* លក្ខណៈសម្បត្តិ ទី៤៖ ឯកឧត្តមរដ្ឋមន្រ្តី ជាមនុស្សដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន បានដោយរលូន និងមានលទ្ធផលល្អ ។

* លក្ខណៈសម្បត្តិ ទី៥៖ លោករដ្ឋមន្រ្តី ជាមនុស្សដែលមានចិត្តមេត្តាធម៌ តែងតែជួយចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ជាពិសេស ជនពិការ ជនក្រីក្រ និងប្រជាជនដែលជួបគ្រោះមហន្តរាយ រួមទាំងការជួយបរិច្ចាគ ជួយមន្ទីរពេទ្យរដ្ឋដែលនៅទីដាច់ស្រយ៉ាល និងដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |