ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន មិនឲ្យប្រជាពលរដ្ឋខ្មែរធ្វើទ័ពស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅអ៊ុយក្រែនឡើយ

សម្តេចតេជោ ហ៊ុន សែន មិនឲ្យប្រជាពលរដ្ឋខ្មែរធ្វើទ័ពស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅអ៊ុយក្រែនឡើយ

(ត្បូងឃ្មុំ)៖ សម្តេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងប្រកាសមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើជាទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែនជាមួយកងទ័ពរុស្ស៊ី ដូចប្រទេសមួយចំនួននោះឡើយ។

សម្តេចតេជោចាត់ទុកថា គាំទ្រឲ្យពលរដ្ឋធ្វើទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែន គឺប្រៀបដូចជាយកសាំងចាក់លើភ្លើង ដែលកំពុងឆេះប៉ុណ្ណោះ មិនអាចពន្លត់ភ្លើងបាននោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា សម្តេចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ទៅធ្វើទាហានស្ម័គ្រចិត្ត ស្លាប់លើទឹកដីអ៊ុយក្រែននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង កុំឲ្យឈានហួសរហូតដល់ស្ម័គ្រចិត្ត សុំធ្វើទាហានទៅជួយអ៊ុយក្រែន ដូចប្រទេសមួយចំនួន ខ្ញុំមិនផ្តល់ឱកាសឲ្យទៅទេ ព្រោះទៅទីនោះ ទី១អត់មានអីដឹកទេ ទី២ កុំយកសាំងចាក់លើភ្លើង ភ្លើងកំពុងតែឆេះ បើឆេះនាំគ្នាអំពាវនាវឲ្យពន្លត់ទៅកុំបញ្ឆេះតាមរបៀបថា ពលរដ្ឋកម្ពុជាសុំធ្វើទាហានស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន […] ខ្ញុំមិនឲ្យពលរដ្ឋកម្ពុជាទៅស្លាប់លើទឹកដីរបស់អ៊ុយក្រែនទេ»

ជុំវិញស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ឆ្លងកាត់ដំណាក់កាលសង្គ្រាម និងជាបិតាស្ថាបនិក នៃសន្តិភាពប្រទេសកម្ពុជា បានលើកឡើងថា កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែន ក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺ «មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបាននោះទេ» នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននេះ ទាមទារឲ្យរកដំណោះស្រាយឲ្យបានឆាប់ បើមិនដូច្នេះទេពិភពលោក នឹងជ្រួលច្របល់ និងជួបបញ្ហានូវវិបត្តិសេដ្ឋកិច្ច ដែលមានទាំងការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរ។

ចំពោះសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននេះ សម្តេចចង់ឃើញឲ្យភាគីទាំងពីរ ព្រមព្រៀងឲ្យមានឈប់បាញ់នៅនឹងកន្លែង ហើយបើកការចរចានឹងគ្នា និងចង់ឃើញមានការចរចារវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុបផងដែរ។

សូមជម្រាបថា រហូតមកដល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារវាយលុយ ពីសំណាក់កងទ័ពរុស្ស៉ី បានអូសអន្លាយរយៈពេល១១ថ្ងៃមកហើយ។ រុស្ស៉ីបានអះអាងថា ខ្លួនបានវាយដណ្តើមបានក្រុងធំៗមួយចំនួន នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានរាយការណ៍ថា ទាហានរុស្ស៉ីមិនតិចជាង១ម៉ឺននាក់នោះទេ បានស្លាប់ ដោយការតបតរបស់ទាហានអ៊ុយក្រែន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |