ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក Zelenskyy ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​អឺរ៉ុប​

លោក Zelenskyy ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​អឺរ៉ុប​

អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅកាន់​ប្រជាជន​ដែលបាន​មក​ប្រមូលផ្តុំ​គ្នា ​នៅ​ក្នុង​ទីក្រុង​នានា​នៅ​អឺរ៉ុបក្នុង​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​។​ ​ថ្លែង​តាមរយៈ​បណ្តាញ​វីដេអូ​ដាក់​នៅ​ទីលាន​ធំៗ​ក្នុង​ទីក្រុង Bratislava, Frankfurt, Prague, Lyon, Tbilisi, Vienna និង Vilnius លោក Zelenskyy និយាយថា អនាគត​របស់​ទ្វីបអឺរ៉ុប​គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​សង្គ្រាម​ជាមួយ​រុស្ស៊ី​។ ប្រសិនបើអ៊ុយ​ក្រែ​ន​បរាជ័យ អឺរ៉ុប​ទាំងមូល​នឹង​បរាជ័យ។​

​ខណៈ​ការឈ្លានពាន​ឈាន​ចូលដល់​សប្តាហ៍​ទី​ពីរ កិច្ចចរចា​ជុំ​មួយ​ផ្សេងទៀត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នទទួលបាន​កិច្ចព្រម​ព្រៀង​បណ្តោះអាសន្ន​ ដើម្បី​បង្កើត​ច្រករបៀង​សុវត្ថិភាពក្នុងការ​ជម្លៀស​ពលរ​ដ្ឋ និង​ផ្តល់ជំនួយ​មនុស្សធម៌​ចូលក្នុង​ប្រទេស​។​ ​រុស្ស៊ី​បានប្រកាស​ពី​ការដណ្តើម​បាន​ទីក្រុង Kherson ភាគខាងត្បូង ជាទី​ក្រុង​កំពង់ផែ​សមុទ្រ​ខ្មៅដ៏​សំខាន់ ហើយ​មន្ត្រី​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​បានបញ្ជាក់​ពី​ការចូល​កាន់កាប់ ទីស្នាក់ការរដ្ឋាភិបាល​នៅ​ទីនោះ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ទីក្រុងសំខាន់​ដំបូង​គេ​ដែលត្រូវបានដណ្តើមយក​ ចាប់​តាំងពី​ការ​ឈ្លា​នពាន​បានចាប់ផ្តើម​។​

​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Oleksiy Arestovich បាន​និយាយកាលពី​ថ្ងៃ​សុក្រ​ថា កំពង់ផែ​យុទ្ធសាស្ត្រ​មួយទៀត​គឺ​កំពង់ផែ Mariupol នៅលើ​សមុទ្រ Azov ស្ថិតនៅក្រោម​ការឡោមព័ទ្ធ ហើយ​កងកម្លាំងអ៊ុយ​ក្រែ​ន​កំពុង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​វាយ​រុញច្រាន៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |