ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋមន្ត្រីការបរទេស ចង់ឲ្យមានការហោះហើរត្រង់កម្ពុជា-ចិនឡើងវិញ​បន្ទាប់ពីបើកប្រទេស​ជាច្រើន​ខែហើយ

រដ្ឋមន្ត្រីការបរទេស ចង់ឲ្យមានការហោះហើរត្រង់កម្ពុជា-ចិនឡើងវិញ​បន្ទាប់ពីបើកប្រទេស​ជាច្រើន​ខែហើយ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពីសុទិដ្ឋិនិយម នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ក្រោយពីកម្ពុជាបើកឲ្យមានសកម្មភាពសង្គមឡើងវិញ ហើយបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនោះ ឯកឧត្តម ចង់ឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច ។

ក្នុងជំនួបជាមួយលោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៤ ខែមីនាម្សិលមិញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាន​សម្តែងអំណរអរគុណ ចំពោះប្រទេសចិន ដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមចង់ឃើញការហោះហើរត្រង់ រវាងប្រទេសទាំងពីរ ចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងធុរៈកិច្ច ។

ក្នុងឱកាសនោះលោកជំទាវ យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្ត​របស់​ប្រទេសចិន​ក្នុងការពង្រឹង ​និងពង្រីកបន្ថែមទៀត ​នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅលើគ្រប់វិស័យ ។

ក្រៅពីការងារកិច្ចសហប្រតិបត្តិការភាគីទាំងពីរ ក៏បានពិភាក្សាទៅលើបញ្ហា​កំពុង​កើតឡើង ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ ក្នុងនោះ​ឯកឧត្តម ប្រាក់ សុខុន ​លើកឡើងថា​ នៅចុងខែមីនា ឆ្នាំ២០២២ គណៈប្រតិភូគ្រោងធ្វើដំណើរទស្សនកិច្ច ​ជាលើកដំបូងរបស់ឯកឧត្តម ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស​ របស់ប្រធានអាស៊ាន ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ​ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញ​ការ​អនុវត្តកិច្ចព្រមព្រៀង ​ជា​ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ​ជាពិសេសដើម្បីបញ្ចប់​អំពើហិង្សា បង្កើត​លក្ខខណ្ឌ​អំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំ​ពិគ្រោះយោបល់ស្តីពី ​ការផ្តល់ជំនួយមនុស្សធម៌ ​និងបង្កើតបរិយាកាសអំណោយផល ​ដល់កិច្ច​សន្ទនា​នយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ​ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ ។

លោកជំទាវ យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុងតួនាទីជាប្រធានអាស៊ាន​ ក្នុងការ​ធ្វើឱ្យមានវឌ្ឍនភាពលើការ​អនុវត្តកិច្ចព្រមព្រៀង ​ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងារ​របស់​សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។

លោកជំទាវ បានគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះតួនាទីជាប្រធានអាស៊ានរបស់​កម្ពុជា​ និងគាំទ្រដល់បេសកកម្មរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់​ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ​ហើយលោកជំទាវ​ សង្កត់ធ្ងន់ថា ​ប្រទេសចិន​នឹង​ដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយ​ប្រកប​ដោយសន្តិវិធី ​ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |