ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គ្រូបង្វឹកស្ដីទីបឹងកេត មិនសូវយល់ស្របរូបមន្ដថ្មី នៃលីគកំពូលកម្ពុជា

គ្រូបង្វឹកស្ដីទីបឹងកេត មិនសូវយល់ស្របរូបមន្ដថ្មី នៃលីគកំពូលកម្ពុជា

(ភ្នំពេញ)៖ អ្នកគាំទ្រភាគច្រើនប្រហែលជាបានដឹងហើយ ជុំវិញការផ្លាស់ប្ដូររូបមន្ដថ្មី នៃការប្រកួតលីគកំពូលកម្ពុជា បន្ទាប់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានប្រកាសបន្ដការប្រកួតឡើងវិញ ដែលគ្រោងចាប់ផ្ដើមចុងសប្ដាហ៍នេះ ពោលគឺក្រោយចប់ជើងទី១ ក្រុមកំពូលទាំង៦ នឹងមានសិទ្ធិប្រកួតដណ្ដើមលេខ១ លេខ២ និងលេខ៣ នៅជើងទី២។

ជុំវិញការផ្លាស់ប្ដូររូបមន្ដថ្មីនេះ លោក គឹម ភក្ដី គ្រូបង្វឹកបណ្ដោះអាសន្នបឹងកេត បានសម្ដែងការមិនសូវយល់ស្របឡើយ ដ្បិតលោកយល់ថា ធ្វើឲ្យការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា មានការថមថយ។ លោកថា «ចំពោះលក្ខខណ្ឌនេះខ្ញុំ មិនសូវយល់ស្របប៉ុន្មានទេ ដោយសារទី១ ជាការអភិវឌ្ឍន៍បាល់ទាត់ ហើយវិស័យបាល់ទាត់យើង យើងដឹងថា យើងនៅមានការប្រកួតប្រជែងតិចតួចនៅឡើយ បើយើងប្រៀបនឹងប្រទេសជិតខាងក្នុងតំបន់ ចឹងយើងមិនគួរបន្ថយការប្រកួត ហើយបែងចែកការប្រកួតឲ្យមាន Level ខ្ពស់ Level ទាបដែលធ្វើឲ្យការប្រជែង និងអភិវឌ្ឍកីឡាករមានការថមថយ»

«អ្វីដែលរំពឹង គណៈកម្មការគួរតែរៀបចំការប្រកួត មុននឹងសម្រេច គួរតែវាយតម្លៃការអភិវឌ្ឍន៍ឲ្យបានច្បាប់ តើវាជួយដល់ការអភិវឌ្ឍន៍ទាំងអស់គ្នា ឬវាកាត់បន្ថយការអភិវឌ្ឍន៍? ចឹងវិបត្តិទទួលស្គាល់ទាំងអស់គ្នា តែការប្រកួតប្រជែងដាច់ខាតយើងត្រូវតែយល់ គួរតែអភិវឌ្ឍកីឡាករបាល់ទាត់យើងទាំងមូល ឬក៏យើងបែងចែកទៅរកផែនការអភិវឌ្ឍន៍ណាមួយ ដែលវាមិនប៉ះពាល់ដល់ការអភិវឌ្ឍន៍ជារួម។ នេះជាអ្វីដែលខ្ញុំស្នើសុំ តែទោះជាយ៉ាងណាគណៈកម្មការបានសម្រេចរួចហើយ យើងនឹងលេងដោយបែងចែកគ្នា ពីលេខ១ ដល់លេខ៦ និងលេខ៧ ដល់លេខ១៣ ហើយយើងក៏គោរពតាមគោលការណ៍នេះដែរ»។ លោក ភក្ដី បន្ថែម។

យ៉ាងណាមិញលោកបាននិយាយបែបស្នើសុំ ដាច់ខាតត្រូវគោរពគោលការណ៍ប្រកួតពិសេសគោរពក្រុមទាំងអស់ មិនថាក្រុមតូច ឬធំឡើយ ។ លោកថា «នេះជាការស្នើសុំ មុននឹងយើងសម្រេចថា បែងចែកបែបនេះ ព្រោះនៅសល់ពិភពលោក ប្រទេសជាច្រើនក៏គេលេងលីគដូចយើង តែការលេងដាច់ខាតត្រូវគោរពគោលការណ៍ការប្រកួត ពិសេសគោរពដល់ក្រុមតូចក៏ដោយ ធំក៏ដោយ មានក៏ដោយ ក្រក៏ដោយ ប៉ុន្ដែយើងគោរពគោលការណ៍ឲ្យអ្នកទាំងអស់បានអភិវឌ្ឍទាំងអស់គ្នា» ។

គួរបញ្ជាក់ថា ក្រោយផ្អាកការប្រកួតជាង ២ខែ ដោយសារវិបត្តិកូវីដ-១៩ លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ ប៉ុន្ដែត្រូវអនុវត្តរូបមន្ដប្រកួតថ្មី ក្នុងនោះជើងទី១ ត្រូវបន្ដការប្រកួតពីសប្ដាហ៍ទី៦ រហូតដល់សប្ដាហ៍ទី១២ធម្មតា។ តែដោយមានការព្រមព្រៀងគ្នា ចាប់ពីជើងទី២ ក្រុមកំពូលតារាងទាំង ៦ នឹងត្រូវប្រជែងគ្នាយកលេខ១ លេខ២ និងលេខ៣។ រីឯក្រុមឈរលេខ៧ ដល់លេខ១៣ នៃជើងទី១ ត្រូវបន្ដការប្រកួតជាធម្មតា។ សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្ដគ្នាដោយគិតលើពិន្ទុសរុបជើងទី១ និងផលសងគ្រាប់បាល់។ ចំណែកជើងទី២ គឺប្រើប្រព័ន្ធ Head-Head៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |